**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សម្តេចប្រធានរដ្ឋសភា ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា


ភ្នំពេញ៖ ឆ្លៀតពេលក្នុងការផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង ក្នុងការបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសអន្តរជាតិទីក្រុងខ្វាងចូវ ខេត្តក្វាងតុង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូ នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍របស់មិត្តចិន ជាពិសេសអាជ្ញាធរខេត្តខ្វាងតុង ទោះបីគណៈប្រតិភូគ្រាន់តែឆ្លងកាត់ខេត្តក្នុងរយៈពេលខ្លីយ៉ាងណាក្តី ក៏សភាខេត្តមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ជាទីបំផុត ដែលនេះបង្ហាញពីចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដ៏រឹងមាំនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងការស្ញប់ស្ញែងចំពោះការរីកចម្រើនយ៉ាងខ្លំាងក្លារបស់ខេត្ត ខ្វាងតុង។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។ សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។

ឯកឧត្តម Chen Jiaquan បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ដើម្បីភ្ជាប់ទំនងទំនាក់រវាងរដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនខេត្តខ្វាងតុងឱ្យកាន់តែជិតស្និទ្ធនឹងរឹងមាំបន្ថែមទៀត ឯកឧត្តមបានស្នើសូមគណៈប្រតិភូសភាខេត្តខ្វាងតុង មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

ឯកឧត្តម បានមានប្រសាសន៍ គូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូថា ខេត្តខ្វាងតុងជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម។ រដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិន នៅខេត្តខ្វាងតុងឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង។

សម្តេចរដ្ឋសភាធិបតី ឃួនសុដារី បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការភ្ជាប់ទំនាក់ទំទងសភាកម្ពុជានិងសភាប្រជាជនខេត្តខ្វាងតុង។ រដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមានសភាប្រជាជនខេត្តខ្វាងតុង នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧រដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុកនិងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព យ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើន ក្នុងការធានា ការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង