**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងធនធានទឹក សហការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួងទៅកាន់ខេត្តតាកែវ និងខេត្តកំពត

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួង ដើម្បីចុះពិនិត្យវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្ដានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុនពេល ឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា សំដៅបង្កើនប្រសិទ្ធភាព និងសហថាមពល លើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទាំងបី បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពសិ្នទ្ធស្នាលជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងភូមិសាស្ត្រភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងអាងទឹកអូររំដួលដែលមានសភាពគោករាក់និងអាចស្ដុកទឹកបានត្រឹមតែប្រមាណ១០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ និងបន្តចុះពិនិត្យទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ មានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងមានផ្ទៃដីផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ព្រមទាំងមានសមត្ថភាពផលិតបន្លែ ៣តោនក្នុងមួយថ្ងៃ។

ដោយឡែក ទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងខេត្តកំពត មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគនិរតីនៃរាជធានីភ្នំពេញ មានទំនប់ប្រវែង ៤៥០០ម៉ែត្រ និងមានតួនាទីទទួលយកទឹកពីប្រភពទឹកជ្រោះភ្នំដំរី ជ្រោះអន្លង់វង់ ជួរភ្នំលះបង់ តាមរយ:ស្ទឹងភេ និងផ្ទៃរងទឹកភ្លៀងតាមជួរភ្នំខាងលើមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ សរុបប្រមាណ ១២៥០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨០៧គ្រួសារ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី២ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ហើយដែលជាលទ្ធផលនៃកិច្ចប្រជុំបានព្រមព្រៀងជាគោលការណ៍លើបីចំណុចគឺ ទី១)រៀបចំលេខាធិការដ្ឋានក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងលក្ខខណ្ឌការងារ ទី២)ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជាជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងទី៣)ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង