ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារពិគ្រោះយោបល់គម្រោង STA ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍ស្តីពីការចាប់ផ្តើមការធ្វើអង្កេតអភិបាលកិច្ច
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់គម្រោង STA ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍ស្តីពីការចាប់ផ្តើមការធ្វើអង្កេតអភិបាលកិច្ច ដែលកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១).បទបង្ហាញសង្ខេបរបាយការណ៍ស្តីពីការចាប់ផ្តើម ការធ្វើអង្កេតអភិបាល
២).ការពិនិត្យ ពិភាក្សា និងការផ្តល់យោបល់ លើរបាយការណ៍ស្តីពីការចាប់ផ្តើមការធ្វើអង្កេត អភិបាលកិច្ច។
កិច្ចប្រជុំនេះដំណើរការដោយផ្ទាល់ និងតាមប្រព័ន្ធZoom Meeting ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ២៨រូប ស្រី៣រូប៕