**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យនវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែកគោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ ថ្លែងនៅក្នុង កិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥ ២០២៩) របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបានចែងថា រដ្ឋបាលថ្នាក់ក្រោមជាតិក្រោយជាប់ឆ្នោតត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ ខ្លួនអោយបានយ៉ាងយូរក្នុងឆ្នាំទី១នៃអណត្តិរបស់ខ្លួន ។ ចំពោះខេត្តកណ្តាលយើង បានគ្រោងក្នុងប្រតិទិនការងារកសាងផែនការរយៈពេល៥ឆ្នាំ (២០២៥ ២០២៩) ឱ្យចប់នៅបំណាច់ខែមីនាឆ្នាំ២០២៥ ស្របតាមច្បាប់កំណត់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា នៅក្នុងនីតិវិធីដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវគោរពតាមគោលការណ៍ទាំង៩រួមមាន៖ ១-ការចែករំលែកព័ត៌មាន ២-តម្លាភាព ៣-សង្គតិភាព និងសុខដុមនីយកម្ម ៤-ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥- ការឆ្លើយតបនឹងតម្រូវការ ៦-គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧-ប្រសិទ្ធភាព និងសុក្រឹត្យភាពសេដ្ឋកិច្ច និងសង្គម ៨-ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩-ការធានាសមធម៌។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ទីរអង្គភាពទាំងអស់ត្រូវពិនិត្យមើលខ្លឹមសារដែលបានគ្រោងក្នុងគោល ការណ៍ណែនាំផ្នែកគោលនយោបាយដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត តើមានភាពគ្រប់ជ្រុងជ្រោយហើយឬនៅ គួរ ថែមឬ កាត់ចេញឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសាមី ។ ត្រូវយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) ទៅតាមនីតិវិធី និងពេលវេលាដែលថ្នាក់ជាតិបានកំណត់ ដោយមិនរំលងសកម្មភាពណាមួយឡើយ។ ជាពិសេសមន្ទីរផែនការដែលជាអ្នកសម្របសម្រួល ត្រូវយកចិត្តទុកដាក់ក្នុងដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៥-២០២៩) បើមានបញ្ហា ត្រូវរាយការណ៍ និងសុំគោលការណ៍ដឹកនាំថ្នាក់ដឹកនាំ ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា។

សូមជម្រាបថា តាមសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទនៃឌីជីថល គោលនយោបាយសំខាន់ៗ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ទៅលើ វិស័យការងារ និងសកម្មភាពអាទិភាពចំនួន៤ ដូចខាងក្រោម៖

១-ផ្នែកសេដ្ឋកិច្ច ត្រូវយកចិត្តទុកដាក់ជំរុញលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមគោលនយោបាយ។

២-ផ្នែកសង្គមកិច្ច ត្រូវបន្តអភិវឌ្ឍន៍វិស័យអប់រំយុជន និងកីឡាឱ្យកាន់តែរឹងមាំ មានភាពបុរសកម្ម ទំនើបកម្ម ចាប់តាំងពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សាដើម្បីរួមចំណែកក្នុងការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ក្នុងបរិបទនៃបរិវិត្តកម្មឌីជីថល។

៣-ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ដីធ្លីធនធានធម្មជាតិប្រកបដោយចីរភាពស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បីធានាឱ្យបាននូវចីរភាពនិងសុក្រឹតកម្មបរិស្ថាន ប្រែក្លាយកម្ពុជា ជាប្រទេស អព្យាក្រឹត្យ កាបូននិងមានគម្របព្រៃឈើ៦០%នៅឆ្នាំ២០៥០។ និងទី៤-ផ្នែកគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈតាមរយៈ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការផ្តល់សេវានានា នៅទូទាំងខេត្តប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

អត្ថបទដែលជាប់ទាក់ទង