**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ឯកឧត្តម ប៊ុន ហុន៖ សភាពការណ៍ក្នុងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ដោយសារការប្រកួតប្រជែងដណ្តើមភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខ សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក នៅតែ បន្តវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដោយសារតែការប្រកួតប្រជែងដណ្តើមភូមិសាស្ត្រ នយោបាយ វិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងបញ្ហានៃការប្រែប្រួលអាកាសធាតុ រួមនឹងមានការរាតត្បាតនូវជំងឺអ៊ុតស្វា (Monkey Pox) បានជិះឥទ្ធិពលមកលើប្រទេសជាច្រើនក្នុងតំបន់ និយាយជារួម និងនិយាយឡែក ផលប៉ះពាល់មកលើ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហុន បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិការណ៍អន្តរជាតិដ៏ស្មុគស្មាញ និង ពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានៅតែបន្តរក្សាបាននូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយបានបន្តពង្រឹង និងពង្រីកទំនាក់ ទំនងល្អជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមទាំងការធានា ឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រារង្វង់៦% សម្រាប់ឆ្នាំ២០២៤នេះ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ទន្ទឹមនេះ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងនោះរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញ ការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌស្ថាប័ន ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តការងារដើម្បីធានាដល់ការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតប ទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និង ចំគោលដៅ។

ឯកឧត្ដមថ្លែងទៀតថា ជាមួយនឹងសមិទ្ធផលដែលរដ្ឋបាលខេត្តឧត្តរមានជ័យរួមចំណែកសម្រេចបាន ដូចបានគូស បញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមអភិបាលខេត្ត គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យ ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០” ៕

អត្ថបទដែលជាប់ទាក់ទង