**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំ យកចិត្តទុកដាក់លើការងារសំខាន់ៗ ៦ចំណុច

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំយ កចិត្ត ទុកដាក់លើការងារសំខាន់ៗចំនួន ៦ចំណុច ។

ឯកឧត្ដមគូសបញ្ជាក់ថា ការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាកិច្ចការអាទិភាពខ្ពស់បំផុត ដែលអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែប្តូរផ្តាច់ រក្សាឲ្យបានគង់វង្ស។ ពីព្រោះសុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាកត្តាសត្យានុម័តនៃការធានា ឲ្យមានលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ និងភាពសុខដុម នៅក្នុងសង្គម។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងបន្តថា ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប្រមូលផ្តុំយកចិត្ត ទុកដាក់លើការងារសំខាន់ៗ ដូចខាងក្រោម៖

-គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងការងារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ពិសេស ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញ នូវវិធានការនានា សំដៅទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់ បទល្មើសគ្រប់ប្រភេទ និង សកម្មភាពប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខ ក្នុងសង្គម

-អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវរួមគ្នា បន្តទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបង្កចលាចលក្នុងសង្គម ជាតិ ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ និងការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ បូរណភាពទឹកដី ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការ បោះឆ្នោត ទោះបីជាក្នុងតម្លៃណាក៏ដោយ

-ត្រូវខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការ បំផុសចលនាក្នុងសង្គមទាំងមូលឲ្យចូលរួមជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងការ អនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែម ទៀត ដើម្បីចូលរួមទប់ស្កាត់សកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀននៅកម្ពុជា និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនគ្រឿងញៀនមិនឲ្យប្រើប្រាស់កម្ពុជាជាគោលដៅនៃការផលិត ការកែច្នៃគ្រឿងញៀនខុស ច្បាប់ដើម្បីចែកចាយទៅកន្លែងផ្សេងៗទៀត

-ត្រូវខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្មកុមារ អាជីវកម្ម ផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក
-បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរផ្លូវគោកឲ្យបានសកម្មផុលផុសជាប់ជា ប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និង ធនធាននានាក្នុងសង្គម

-ជំរុញ និងបំផុសចលនាឲ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព” របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងមូល ពិសេសការបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ ៕

អត្ថបទដែលជាប់ទាក់ទង