**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋមន្ត្រីក្រសួងសាធារណការ កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើការងារចាំបាច់មួយចំនួនដែលក្រសួងបានដាក់ចេញជាទិសដៅអនុវត្តបន្តនាពេលខាងមុខ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធច្រើនរូប។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានការប្រកាសសមាសភាពថ្នាក់ដឹកនាំ ដែលទើបតែងតាំងថ្មី បទបង្ហាញពីការអភិវឌ្ឍវិស័យផ្លូវទឹកនៅប្រទេសកម្ពុជា និងការងារពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំដែលទើបតែងតាំងថ្មីឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី គិតគូរដល់ការពង្រឹងសមត្ថភាពរបស់មន្រ្តី តាមរយៈការបណ្តុះបណ្តាលជាប្រចាំលើជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានគាំទ្រដល់គម្រោងអាទិភាពតាមវិស័យ ដែលអង្គភាពជំនាញបានលើកឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទឱ្យអនុវត្តការងារចំពោះមុខមួយចំនួន ដូចជា បង្កើនការផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងឱ្យបានទូលំទូលាយ និងជាប្រចាំដល់ប្រជាពលរដ្ឋ និងត្រូវចូលរួមទប់ស្កាត់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបំពុលសង្គម និងផ្តោតយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពន្លឿនការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងណែនាំដល់គ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវយកចិត្តតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការស្ថាបនា ជួសជុល និងថែទាំផ្លូវថ្នល់ជាប្រចាំ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់កៅស៊ូត្រជាក់ ចំនួន៨០បាវ ជូនចំពោះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងរដូវស្សានេះ និងស្នើដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តរួបរួមខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង