ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ចុះត្រួតពិនិត្យ និងប្រគល់-ទទួល រថយន្តចល័តដល់នាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋាន ដើម្បីចាប់ផ្តើមផ្តល់សេវាអត្តសញ្ញាណកម្មចល័តជូនពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានចំណុះបានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់-ទទួល រថយន្តចល័តដល់នាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចាប់ផ្តើមផ្តល់សេវាអត្តសញ្ញាណកម្មចល័តជូនប្រជាពលរដ្ឋដល់មូលដ្ឋាន រួមមានដូចជាសេវាអត្រានុកូលដ្ឋាន សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ/ប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕