**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញអាជ្ញាធរ និងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់-មេប៉ុស្តិ៍នគរបាលរដ្ឋបាល សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់នៅគ្រប់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលបាន ការអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ សម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅក្នុងសាល ប្រជុំសាលានយោបាយខេត្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ស្នងការ និងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកប្រធានម ន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោកមេ ឃុំ-ចៅសង្កាត់ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ១ឃុំ-សង្កាត់ក្នុងខេត្ត ដែលសរុបអ្នកចូលរួមមានចំនួនជា ង៣០០នាក់។

នៅក្នុងកិច្ចប្រជុំនេះខាងលើនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរយៈពេល៩ខែ របស់ខេត្តកំពង់ឆ្នាំង ជូនអង្គប្រជុំស្ដាប់យ៉ាងក្បោះក្បាយ អំពីស្នាដៃជាច្រើនដែលសមត្ថកិច្ចនគរបាលបានប្រឹងប្រែងអនុវត្តកន្លងមក។ ក្នុងរបាយការណ៍នោះបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល៩ខែនេះករណីគ្រោះថ្នាក់ ចរាចរណ៍បានកើន ឡើង បើប្រៀបធៀបនិងឆ្នាំមុន ប៉ុន្តែបទល្មើសគ្រឿងញៀនបានថយចុះគួរឲ្យកត់សម្គាល់។

នៅក្នុងមតិបូកសរុបនៃការប្រជុំនេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកគម្រោងកិច្ចសហប្រតិបត្តិការ CLV ក្នុងការសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវរួចហើយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងពន្លត់រងើកភ្លើងរបស់ក្រុមបក្សប្រឆាំងដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្រប ច្បាប់។ ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋា ភិបាលក្នុងខេត្តទាំង៤ខាងលើនេះគឺនៅតែបន្តអភិវឌ្ឍន៍ដដែល។

ដូចនេះឯកឧត្តមអភិបាលក្រុង-ស្រុកនិងលោកមេឃុំ-ចៅសង្កាត់ ត្រូវផ្សព្វផ្សាយការងារខាងលើនេះអោយបានទូលំទូលាយ និងមានការជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅគ្រប់មូ លដ្ឋានក្នុងខេត្ត កុំឱ្យចាញ់ឧបាយកលក្រុមបក្សប្រឆាំង ព្រោះកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយមួលបង្កាច់និងវាយប្រហារចំ ពោះរាជរដ្ឋាភិបាលនិងមានការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមាន ការភាន់ច្រឡំដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំងបួននៅភាគឥសានឲ្យទៅបរទេសជាដើម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវពន្យល់ណែនាំដល់ប្រជាព លរដ្ឋឲ្យបានយល់ច្បាស់អំពីការដឹកនាំប្រកបដោយគតិប ណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាបានឃើញនិងភ្នែកស្រាប់ ហើយការដឹកនាំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ តាំងពីបាតដៃទទេរហូតមានភាពសំបូរសប្បាយ។ ដូច្នេះការសម្រេចចិត្តរបស់ សម្ដេចតេជោ គឺសុទ្ធសឹងជារឿងត្រឹមត្រូវទាំងអស់ តែដើម្បីកុំឱ្យពួកជ្រុលនិយមយកលេស ដោយយករឿងនេះទៅបង្កការញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋប្រជាពលរដ្ឋដើម្បីប៉ុនប៉ងអុកឡុកបង្កើតនូវអស្ថេរភាពនៅក្នុង សង្គមជាបន្តទៀត ទើប សម្ដេចសម្រេចចិត្តធ្វើបែបនេះ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំផងដែរ ដល់លោកមេឃុំ-ចៅសង្កាត់និងលោកមេប៉ុស្តិ៍រដ្ឋបាលគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដា ក់អប់រំពន្យល់ដល់ប្រជាពលរដ្ឋ អំពីស្នាដៃដឹកនាំរបស់ស ម្ដេចអធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចជាថ្នាក់ដឹកនាំប ន្តវេណ ថ្វីបើសម្ដេចទើបតែបានដឹកនាំប្រទេសជាតិរយៈ ពេលខ្លីក៏ពិតមែន តែសមិទ្ធផលការងារ និងស្នាដៃជោគជ័យជាច្រើន ដែលជាភាពប៉ិនប្រសប់និងឈ្លាសវៃក្នុងការដឹ កនាំរបស់សម្ដេច ដោយសម្រេចបានទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។

ហេតុនេះថ្នាក់ដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរទាំងអស់ត្រូវធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ នៅការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំងពីរម្យ៉ាងទៀតគឺត្រូវគ្រប់គ្រងប្រជាពលរដ្ឋចេញចូលនិងស្នាក់នៅ ក្នុងផ្ទះសំណាក់ឬសណ្ឋាគារក្នុងមូលដ្ឋានឲ្យបានល្អដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងត្រូវចាត់វិធានកា រជាបន្ទាន់និងមានប្រសិទ្ធភាពចំពោះជនអគតិក្រុមប្រឆាំ ង ដែលបានមកញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងដោយការបោះឆ្នោតស្របច្បាប់។
មន្ត្រីនគរបាលខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងជនអន្តោបប្រវេសន៍នៅក្នុងក្រុង-ស្រុកក្នុងខេត្ត និងតាមរោងចក្រសហគ្រាសឱ្យបានច្បាស់លាស់ និងចាត់វិធានការបញ្ជូនចេញជាបន្ទាន់ជាមួយស្ថាប័នពាក់ព័ន្ធចំ ពោះជនអន្តោប្រវេសន៍ខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង