ស.ស.យ.ក. វិស័យមហាផ្ទៃ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាម មនុស្សធម៌» នៅថ្ងៃទី២៧ ខែកញ្ញា
ភ្នំពេញ៖ តាមការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម លើកដំបូង ក្រោមប្រធានបទ «តំណក់ឈាម មនុស្សធម៌» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ (អាគារ S) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ដូច្នេះដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់អ្នកដែលត្រូវការឈាមជាចាំបាច់ ក៏ដូចជាចូលរួមសាងនូវបុណ្យកុសលនារដូវភ្ជុំបិណ្យនេះ សូមសមាជិក សមាជិកា ស.ស.យ.ក. វិស័យមហាផ្ទៃ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមបរិច្ចាគឈាមឱ្យបានច្រើនកុះករ តាមរយៈការចុះឈ្មោះតាម QR Code ខាងក្រោម៖ ព័ត៌មានលំអិត សូមទំនាក់ទំនងលេខៈ 076 979 5555 078 350 005៕