**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥**លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧**អភិបាលខេត្តកំពង់ចាម ស្នើធនាគារជាតិនៃកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋ**មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើង**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តរួបរួមគ្នាដើម្បីពង្រឹងវិស័យអធិការកិច្ចទាំងក្នុងក្របខណ្ឌ សាធារណៈ និងឯកជន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបង្កើតនូវភាពស្និទ្ធស្នាលនាឱកាសដែលឯកឧត្តមចូលកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្ត និងឱកាសដល់ឯកឧត្តមដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគោរពថ្លែងអំណរគុណ និងកតញុតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំក្រសួងអធិការកិច្ចឱ្យទទួលបានផ្លែផ្កាគួរជាទីមោទនៈ និងភាពរីកចម្រើនជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ក្នុងក្រសួងអធិការកិច្ចបន្តរួបរួមគ្នាដើម្បីពង្រឹងវិស័យអធិការកិច្ចទាំងក្នុងក្របខណ្ឌ សាធារណៈ និងឯកជន សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងប្រព័ន្ធរដ្ឋបាល និងទប់ស្កាត់អំពើអសកម្មនានា ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ៕

អត្ថបទដែលជាប់ទាក់ទង