**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អញ្ជើញសម្ពោធ «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញអធិបតីភាពក្នុងពិធីសម្ពោធ «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP)។

ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក (Regional Offices of Capacity Building “ROCB” AP), តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងដៃគូអភិវឌ្ឍន៍នានា, វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ពាក់ព័ន្ធ។

បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនអង្គពិធីអំពីសាវតារ និងវឌ្ឍនភាពការងាររបស់សាលាជាតិគយនាពេលកន្លងមក។ សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីដំណើរការបានរយៈពេលជាងពីរឆ្នាំ, បន្ទាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា» នាកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក, សាលាជាតិគយត្រូវបានទទួលស្គាល់ជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី ១១» របស់អង្គការគយពិភពលោក “WCO” ។

លោក Ricardo Treviño អគ្គលេខាធិការរងនៃអង្គការគយពិភពលោក បានថ្លែងអបអរសាទរ និងរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្ដុះបណ្ដាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់អង្គការគយពិភពលោក ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់» នេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់រដ្ឋបាលគយកម្ពុជា និងជាមោទនភាពរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកជាមួយអង្គការគយពិភពលោក តាមរយៈការអភិវឌ្ឍជំនាញពង្រឹងសមត្ថភាព និងចំណេះដឹង ដល់រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយក្នុងតំបន់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការទទួលស្គាល់សាលាជាតិគយជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក» របស់ WCO នាឱកាសនេះ នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយ និងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃ សម្រាប់សាលាជាតិគយ យកទៅអនុវត្តរួមមាន៖ (១) សាលាជាតិគយ ត្រូវបន្តកសាងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញគយផ្សេងៗ ក្នុងគោលបំណងបង្កើនបរិមាណអ្នកជំនាញការគយ ដែលទទួលស្គាល់ដោយ WCO (WCO-accredited experts) នៅរដ្ឋបាលគយកម្ពុជា, (២)សាលាជាតិគយ, ក្នុងនាមជា «មជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក», ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយការិយាល័យពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងស្របតាមនិន្នាការនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ, (៣)សាលាជាតិគយ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រូវមានគំនិតផ្តួចផ្តើម និងចូលរួមយ៉ាងសកម្មលើសកម្មភាពកសាងសមត្ថភាព របស់អង្គការគយពិភពលោក, និង (៤)សាលាជាតិគយ គួរកំណត់ចក្ខុវិស័យអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយ (អាចរាប់បញ្ចូលការបង្កើតមន្ទីរពិសោធន៍គយ ជាដើម)៕

អត្ថបទដែលជាប់ទាក់ទង