**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

សម្តេចប្រធានរដ្ឋសភា៖ ការទូតសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។

សម្តេចរដ្ឋសភាធិបតី ក្នុងនាមរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ចាវ ឡឺជី និងសហការី ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ជូនគណៈប្រតិភូ ចាប់តាំងពីបានមកដល់ប្រទេសចិន ទឹកដីដ៏ស្រស់ស្អាត ទាំងនៅក្នុងរដ្ឋធានីប៉េកាំង និង ខេត្តក្វាងតុង ដែលគណៈប្រតិភូបានឆ្លងកាត់។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ចាវ ឡឺជី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយត្រូវបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកំាងនិងក្រុងសៀងហៃ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាឆ្នាំ២០២៤នេះ គឺត្រូវបានកំណត់ថាជា ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយប្រទេសទាំងពីរ បានជំរុញការផ្លាស់ប្តូរទ្វេភាគីនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បេះដូងនិងបេះដូង នេះហើយជាសសរគ្រឹះដ៏រឹងមាំ ក្នុងការទ្រទ្រង់និងពង្រឹងចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី។

ឯកឧត្តម ចាវ ឡឺជី បានមានប្រសាសន៍លើកឡើងថាទំនាក់ទំនងកម្ពុជាចិន បានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយនិងការដកស្រង់បទពិសោធន៍គ្រប់រសជាតិនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ បានធ្វើអោយចំណងមិត្តភាពមួយនេះ កាន់តែរឹងមាំ និងមានការជឿជាក់គ្នាយ៉ាងខ្លាំង ប្រៀបដូចជាដើមឈើដែលបានចាក់ឫសយ៉ាងជ្រៅ នាំនូវផលប្រយោជន៍ជាច្រើនដល់គ្នាទៅវិញទៅមក។

ឯកឧត្តម ក៏បានរំឭកនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិត្តភាពរវាងកម្ពុជា-ចិនប្រៀបបាននឹងផ្កា ដែលមិនក្រៀមស្វិតស្រពោន។

ឆ្លៀតឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ប្រៀបដូចជាពាក្យស្លោកថា «មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន» ៕

អត្ថបទដែលជាប់ទាក់ទង