មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ចុះត្រួតពិនិត្យម្ហូបអាហារជូនប្រជាពលរដ្ឋក្នុងឱកាសពិធីកាន់បិណ្ឌ
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារនៅផ្សារកោះអណ្តែត និងទំនិញផលិតផលរំលោភកម្មសិទ្ធិបញ្ញា ស្ថិតនៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
មន្រ្តីជំនាញបានពិនិត្យទៅលើទំនិញមួយចំនួនដូចជា៖ ពពុះសណ្តែក ចំនួន០១គំរូ ខ្ញីហាន់ ចំនួន០១គំរូ សណ្តែកបណ្តុះ ចំនួន០១គីទ្បូក្រាម ងៀតបបែល ចំនួន០១គំរូ ដោយបានរកឃើញងៀតបបែលចំនួន០៦គីទ្បូក្រាម (មានផ្ទុកសារ ធាតុគីមីហាមឃាត់Borax) បានធ្វើកំណត់ហេតុដកហូតមករក្សាទុកនៅសាខា។
បន្ថែមពីនោះមន្រ្តីជំនាញបានចែក និងបិទស្ទិកគ័រផ្សព្វផ្សាយស្តីពីសុវត្ថភាពគុណភាពម្ហូបអារហារចំនួន០២ផ្ទាំងដល់អាជីវករផងដែរ៕