**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សម្តេច ប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវសេចក្តីគោរពរាប់អានពីសំណាក់ សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងមូល ជូនចំពោះសម្តេច ប៉ាប ផងដែរ ព្រមទាំងបានថ្លែងអំណរគុណដល់សម្តេចប៉ាប និងប្រទេស The Holy See ទាំងមូល ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈអង្គការមនុស្សធម៌បែបសាសនា។

ឯកឧត្តមបណ្ឌិត បានលើកឡើងផងដែរថា កម្ពុជា ជាប្រទេសស្រលាញ់សន្តិភាព ហើយពិតជាមានមោទនភាពជាខ្លាំង ដែលទទួលបានការគាំទ្រ ឱ្យធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលវាបានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជា ក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកម្រិតសកលដ៏សំខាន់នេះ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ខេត្តសៀមរាប ដែលជាទីតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាអតីតតំបន់សមរភូមិ និងបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ក៏ប៉ុន្តែក្រោយប្រតិបត្តិការបោសសម្អាតមីន ខេត្តសៀមរាប បានប្រែមុខមាត់ថ្មី និងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ធំមួយ និងបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេស The Holy See (បុរីវ៉ាទីកង់) ដែលផ្តល់ការគាំទ្រ ដល់អនុសញ្ញាអូតាវ៉ា និងបានជួយផ្សព្វផ្សាយ រំលឹកដល់មនុស្សជាតិទាំងអស់ អំពីកាតព្វកិច្ចក្នុងការការពារភពផែនដី និងការពារសន្តិភាព។

ឯកឧត្តមបណ្ឌិត បានស្នើដល់បុរីវ៉ាទីកង់ បន្តគាំទ្រដល់អនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការអំពាវនាវ ដល់ពិភពលោកទាំងមូល ឱ្យរួបរួមគ្នាលុបបំបាត់ការរងទុក្ខវេទនារបស់មនុស្ស ដែលបង្កដោយគ្រាប់មីន ដោយបញ្ឈប់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតតំបន់មានមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

ជាការឆ្លើយតប សម្តេច ប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ជាពិសេសការដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដ៏មានសារសំខាន់ដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។ សម្តេច ប៉ាប បានសង្កត់ធ្ងន់លើពាក្យ យើងត្រូវប្រយុទ្ធដើម្បីសន្តិភាព យើងត្រូវប្រយុទ្ធដើម្បីជួយជនរងគ្រោះដោយសារមីន យើងទាំងអស់គ្នាត្រូវការជម្រុញឱ្យមានសន្តិភាព។

សម្តេច ប៉ាប បានថ្លែងទៀតថា ប្រទេស The Holy See នឹងបញ្ជូនគណ:ប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខ តបតាមការអញ្ជើញរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង