**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ ក្រោមមូលបទ «លើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

កម្មវិធីនេះមានការចូលរួមពីឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមលេខាធិការបក្ស និងឯកឧត្តមអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងថ្នាក់ដឹកនាំនៃវិស័យឯកជនជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២១ជាប់ៗគ្នាហើយ ដែលពិព័រណ៍ចិន-អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤ ទោះបីជាមានបញ្ហាប្រឈមជាសកលជាច្រើនក្តី ដូចជាវិបត្តិនៃជំងឺកូវីដ-១៩, ជម្លោះតាមតំបន់នានា, ការកើនឡើងនៃអំពើហិង្សា, ភាពជ្រុលនិយម, ការបាក់បែក, ភាពចលាចល និងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ ភាពសុខដុមរមនា ទំនុកចិត្ត និងវិបុលភាពសកល។ ក្នុងស្មារតីនេះ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយសម្រាប់ការបន្តជំរុញសកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ហើយកិច្ចខិត្តខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកលើការងារនេះ និងក្របខ័ណ្ឌសហប្រតិបត្តិការផ្សេងទៀត កំពុងនិងបានបន្តជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ហើយក៏បានក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរកការអភិវឌ្ឍ និងអនាគតប្រកបដោយវិបុលភាព។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការប្រកាន់យកនូវគុណតម្លៃនៃសន្តិភាព, សន្តិសហវិជ្ជមាន និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងចិននិងអាស៊ាន។ ទន្ទឹមនេះ ការប្រកាន់យកជម្រើស ភាពបើកចំហ ជាជាងគាំពារនិយម, ពហុភាគីនិយម ជាជាងឯកតោភាគីនិយម និងកិច្ចសហប្រតិបត្តការជាជាងការប្រឈមមុខដាក់គ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយគុណភាព ព្រមទាំងការទុកចិត្តលើគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវភាពជឿជាក់ថា ចិន-អាស៊ានអាចសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀត និងកាន់តែបន្តរីកចម្រើនទៅមុខទៀតជាមួយគ្នា។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអបអរសាទរចំពោះកិច្ចដំណើរការនៃការចរចាក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលរំពឹងថា នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចនូវសេចក្តីប្រាថ្នារួមរបស់អាស៊ាន-ចិន ដែលចង់បានអនាគតប្រកបដោយវិបុលភាពរួមគ្នា និងចក្ខុវិស័យរបស់ប្រទេសជាសមាជិកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីផ្សេងទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ទិសដៅកសាងជាតិមួយដែលមានភាពរស់រវើក ប្រកបដោយថាមវន្ត និងមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាផ្តោតលើការកសាងស្ថាប័នរដ្ឋបាលសាធារណៈ និងក្របខណ្ឌគតិយុត្តដែលរឹងមាំ ដែលអាចជឿជាក់បាន, កសាងមូលធនមនុស្សដែលខ្លាំង, ហេដ្ឋារចនាសម្ព័ន្ធទំនើប, បណ្តាញ និងភាពជាដៃគូពាណិជ្ជកម្មធំទូលាយ ព្រមទាំងការកសាងបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល សម្រាប់ធុរជន និងវិនិយោគិនមកពីគ្រប់ទិសទី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានបន្តផ្តល់អាទិភាព និងគាំទ្រដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់អាស៊ាន តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ៕

អត្ថបទដែលជាប់ទាក់ទង