**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ជាឯកសារដ៏មានតម្លៃខ្លាំងណាស់ សម្រាប់អ្នកសិក្សា ពីនយោបាយនៅកម្ពុជា និងអ្នកអានទូទៅ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ ឯកឧត្តមគឺជាសាក្សីសំខាន់ណាស់ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះសម្តេចតេជោ ប៉ុណ្ណោះទេ ឯកឧត្តម មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ៥លើក។ ដូច្នេះ បើគ្មានការចងក្រងជាសៀវភៅបែបនេះទេ ព្រឹត្តិការណ៍ទាំងអស់នេះនឹងត្រូវគេបំភ្លេចចោលទាំងស្រុងនាពេលខាងមុខ។ ប៉ុន្តែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ងយកជីវិតសម្តេចតេជោទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញផ្តល់បាឋកថាស្តីពី «គុណតម្លៃនៃការលះបង់របស់សម្តេចតេជោចំពោះកម្ពុជានិងប្រជាជនខ្មែរ» និងពិធីសម្ពោធជាផ្លូវការសៀវភៅដែលមានចំណងជើងថា «ឃាតកម្មនៅពីក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ដែលធ្វើឡើងនៅក្នុងសាលបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ សៀវភៅដែលមានកម្រាស់ ១៦៧ ទំព័រនេះ គឺជាស្នាដៃនិពន្ធនិងចងក្រងឡើងដោយគណៈកម្មការនិពន្ធមួយក្រុមដែលមានឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ជាប្រធានក្រុមការងារស្រាវជ្រាវនិពន្ធ លោក អៀង ពិសី ជាអ្នកស្រាវជ្រាវនិពន្ធ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារសម្របសម្រួល ព្រមទាំងសមាជិកនៃគណៈកម្មការនិពន្ធជាច្រើនរូបទៀត។ សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ងសម្លាប់សម្តេចតេជោដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ គ្រាប់រ៉ូកែត បេ៤០ ចំនួន៤គ្រាប់ ត្រូវបានគេដាក់បង្កប់នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវដែលសម្តេចតេជោធ្វើដំណើរ។ ប៉ុន្តែ សំណាងល្អ មានតែមួយគ្រាប់ប៉ុណ្ណោះដែលបាញ់ចេញហើយផ្ទុះត្រូវបង់អង្គុយលេងបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង