**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មានចំពោះការចេញផ្សាយរបស់សារព័ត៌មានអាស៊ីសេរី ថា «តុលាការអូស្ត្រាលី កាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ដែលបើកឡានរំលោភភ្លើងសញ្ញា បុកមនុស្សពីរនាក់ស្លាប់»

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅ ក្នុងការផ្សាយព័ត៌មានជាវីដេអូឃ្លីបរបស់សារព័ត៌មានអាស៊ីសេរី (RFA Khmer) កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានដាក់ចំណងជើងថា «តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ដែល បើកឡានរំលោភភ្លើងសញ្ញាបុកមនុស្សពីរនាក់ស្លាប់» ដោយបានធ្វើអត្ថាធិប្បាយថា បុគ្គលដែលត្រូវបាន តុលាការអូស្ត្រាលីផ្តន្ទាទោសនោះមានតួនាទីជាអនុប្រធាននាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងករណីនេះ អគ្គលេខាធិការដ្ឋាន សូមធ្វើការបញ្ជាក់ជូន ដូចតទៅ៖

*បុគ្គលដែលត្រូវបានតុលាការរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី ផ្តន្ទាទោសករណីបង្កគ្រោះថ្នាក់ ចរាចរណ៍នោះមានឈ្មោះថា ខឿន ឧត្តមសេនីយ៍ ដែលមិនមែនជាមន្ត្រីស្ថិតនៅក្នុងក្របខណ្ឌ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃនោះទេ។

*ដោយឡែកលោក ខឿន ឧត្តម ដែលត្រូវបានសារព័ត៌មានអាស៊ីសេរីយកឈ្មោះទៅចុះផ្សាយ ភ្ជាប់ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នោះ គឺជារូបវន្តបុគ្គលផ្សេងដែលមានតួនាទីជាអនុប្រធាន នាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ហើយបច្ចុប្បន្នរូបលោកកំពុងបំពេញភារកិច្ច ជូនអង្គភាពជាធម្មតា និងពុំជាប់ពាក់ព័ន្ធនឹងករណីដែលបានផ្សព្វផ្សាយនេះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសសារព័ត៌មានអាស៊ីសេរីកែតម្រូវខ្លឹមសាររបស់ខ្លួន ដើម្បីជៀសវាងផលប៉ះពាល់មកលើកិត្តិយស សេចក្តីថ្លៃថ្នូរបុគ្គល និងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង