**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

World Bank អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន ​៨០លានដុល្លារ លើកកម្ពស់គុណភាពអប់រំ ដល់និស្សិតរាប់ពាន់នាក់នៅកម្ពុជា

ភ្នំពេញ៖ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ ​របស់​ធនាគារ​ពិភព​លោក ​(World Bank) បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។

មូល​និធិ​សម្រាប់​គម្រោង​នេះ ​បាន​​មកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន ​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។

​គម្រោងដែលមាន​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​នេះ ​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២,០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣,០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស, និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។

គម្រោង​នេះ​ ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព ​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូ ឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ ​ចាប់​​យក​ស្តង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ។

លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេសកម្ពុជា បានថ្លែងថា «ការចូលរួមការវិនិយោគលើសុខភាព និងការអប់រំមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងកម្លាំងពលកម្ម ប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និង​ការរៀបចំបណ្តុះបណ្តាល ឱ្យ​បាន​ច្រើន​នូវ​និស្សិត​បញ្ចប់ការសិក្សាដែលមានជំនាញ​ខ្ពស់ នឹងអាច​ជួយ​កម្ពុជា ​ក្នុង​ការបង្កើន​ភាព​ជឿនលឿន នៃ​ធន​ធាន​មនុស្សសម្រាប់កំណើត និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។
គម្រោង​នេះ ​ជា​កិច្ច​បន្ត​ពី​វឌ្ឍនភាព​យ៉ាង​ច្រើន ​ដែលក្រសួង​អប់​រំ យុវជន និងកីឡា សម្រេច​បាន​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​​ប្រទេសកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ នៅ​ក្នុងបរិបទ​បច្ចុ​ប្បន្ន​ ដែល​មាន​ការ​វិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ទោះបីជាលទ្ធភាពទទួលបាន ការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់ សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារ នៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨,០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោម​​នោះ ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន៦៧, ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧៕

អត្ថបទដែលជាប់ទាក់ទង