រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមអាហារពេលព្រឹកការងារជាមួយរដ្ឋមន្ត្រីការបរទេសឡាវ និងវៀតណាម
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅទីក្រុងញូវយ៉ក។
នេះជាជំនួបអាហារពេលព្រឹករវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេសជាលើកដំបូង បន្ទាប់ពីការសម្រេចឱ្យមានជំនួបនេះនាឱកាសនៃកិច្ចប្រជុំពហុភាគីនានា បន្ថែមពីលើជំនួបត្រីភាគីកម្រិតប្រមុខរដ្ឋាភិបាលដែលត្រូវបានរៀបចំឡើងជាច្រើនលើករួចមកហើយ ៕