**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្ត របស់បក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ ក្នុងថ្ងៃទី៣នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរបក្សកុម្មុយនីស្តចិន ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏មានប្រជាប្រិយល្បីល្បាញមួយរបស់ប្រទេសចិន។

សារមន្ទីរបក្សកុម្មុយនិស្តចិន បានសម្ពោធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបលើកទី១០០ នៃការកកើតរបស់បក្សកុម្មុយនីស្តចិន។ សារមន្ទីរនេះជាកន្លែងតំាងពិព័រណ៍អចិន្ត្រៃយ៍ ដែលបានបង្ហាញពីស្នាដៃជាប្រវត្តិសាស្រ្ត ដើម្បីឧទ្ទិសដល់បុព្វបុរសបដិវត្តន៍ចិន ដែលបានតស៊ូ លះបង់ ព្យាយាមយ៉ាងស្វិតស្វាញ ក្នុងកិច្ចកសាងប្រទេសជាតិ។ ជាមួយគ្នានេះ សារមន្ទីរនេះក៏បង្ហាញសមិទ្ធផលនិងតួនាទីសំខាន់ៗរបស់បក្ស និងជាឃ្លំាងកណ្តាលនៃមរតកបដិវត្តន៍របស់ចិន។

ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរនេះ សម្តេចរដ្ឋសភាធិបតី បានចារនៅលើសៀវភៅកំណត់ត្រារបស់សារមន្ទីរថា “តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីស្ងើចសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃសារមន្ទីរនៃគណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពអស្ចារ្យគួរឱ្យស្ញប់ស្ញែង និងរចនាប័ទ្មដ៏ល្អឥតខ្ចោះពីអរិយធម៌ដ៏រុងរឿងរបស់មិត្តចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអានុភាពនៃឯកភាពជាតិ និងឥទ្ធិពលដ៏រឹងមាំយូរអង្វែងនៃទ្រឹស្តី និងទស្សនវិជ្ជាក្នុងការកសាង និងអភិវឌ្ឍប្រទេសចិនទៀតផង”។

សម្តេចបានបន្តថា តាមរយៈសារមន្ទីរជាប្រវត្តិសាស្រ្តនេះ គេបានដឹងអំពីការពុះពារតស៊ូ លះបង់និងសមិទ្ធផលដ៏ធំធេងដែលគណបក្សកុម្មុយនីស្តចិនសម្រេចបានតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ក្លាយជាប្រទេសសង្គមនិយមទំនើបមួយ ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងមានសុខដុមនីយកម្ម។

នៅចុងបញ្ចប់នៃចំណារ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា “សូមឱ្យចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បន្តឈានឆ្ពោះទៅមុខជានិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជាតិទាំងសងខាង។”

សួមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកំាង និងក្រុងសៀងហៃ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ក៏ជាដូចជាពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានដូចជា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំជាដើម៕

អត្ថបទដែលជាប់ទាក់ទង