ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន៣រូប
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ចំនួន៣រូប។
បើតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលទើបទទួលបានការតែងតាំងថ្មីទាំង ៣រូបនេះ រួមមាន៖
ទី១៖ លោកស្រីឧត្តមសេនីយ៍ឯក ជុំ ស៉ីណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
ទី២៖ លោកឧត្តមសេនីយ៍ឯក ឌី ផេន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
និងទី៣៖ លោកឧត្តមសេនីយ៍ឯក យឿង សុខុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ៕