**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឲ្យលោកស្រី Lyna Lam ដែលមានដើមកំណើតខ្មែរ បន្តជួយបញ្ជ្រាបពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរឲ្យ លោកស្រី Lyna Lam ជាសប្បុរសជនចិត្តធម៌មានដើមកំណើតខ្មែរ សញ្ជាតិអាមេរិកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ ទៅកាន់សហគមន៍ ។

កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីរដ្ឋបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Chris Larsen បុគ្គលលេចធ្លោក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ព្រមទាំងលោកស្រី Lyna Lam ជាភរិយា ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាសប្បុរសជនចិត្តធម៌មានដើមកំណើតខ្មែរ សញ្ជាតិអាម៉េរិកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ក្នុងនាមជាម្ចាស់ផ្ទះ លោក Chris Larsen និង លោកស្រី Lyna Lam បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ចំពោះដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិក នាឱកាសនេះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះ លោក និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក មកជួបសំណេះសំណាល និងជជែកពិភាក្សាអំពី បច្ចុប្បន្នភាពនៃកម្ពុជាជុំវិញការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញវិនិយោគពីវិស័យឯកជន។

មានប្រសាសន៍នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ លោកស្រី Lyna Lam ក្នុងនាមជាជនរួមជាតិតែមួយ សូមលោកស្រីបន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើងទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ចរបស់លោកស្រី និងស្វាមី ទាំងក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ដោយរំពឹងថាលោក និងលោកស្រី នឹងឆ្លៀតពេលវេលាដ៏មមាញឹក ធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបានសិក្សាស្វែងយល់បន្ថែមដោយផ្ទាល់ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិចារណា ពិនិត្យលទ្ធភាពក្នុងការសម្រេចចិត្តបោះទុនវិនិយោគនាពេលអនាគត ជាពិសេសក្នុង វិស័យឧស្សាហកម្មបច្ចេវិទ្យា ដែលរូបលោក Chris ផ្ទាល់ ជាបុគ្គលលេចធ្លោ ប្រកបដោយជំនាញ និងបទពិសោធន៍ឈានមុខក្នុងវិស័យនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ចដែលនឹងអាចកើតមាននៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយកម្រិតទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង