**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

បណ្ឌិត យង់ ពៅ៖ កម្ពុជាប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍

ភ្នំពេញ៖ ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអ្នកផ្ចុចផ្ដើមនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ធ្វើឡើងដោយមានការប្រៀបធៀបនូវទិដ្ឋភាពនយោបាយមុននិងក្រោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋនេះ ហើយគេអាចសម្លឹងឃើញអំពីភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះ ថាតើត្រូវបន្តរក្សាទុក ឬដកខ្លួនចេញនៅក្នុងដំណាក់កាលក្រោយការអនុវត្តរួច។ ត្រង់ចំណុចនេះហើយ ដែលនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ តែងតែមានកំណត់នៅក្នុងខចែងអំពីការដកខ្លួននៃរដ្ឋជាភាគីហត្ថលេខី។

ជាឧទាហរណ៍ នៅពេលដែលឡើងកាន់តំណែងដំបូង ប្រធានាធិបតីអាម៉េរិមួួយរូបបានចុះហត្ថលេខាលើក្រឹត្យដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុ និងការសម្រេចចិត្តរបស់អង់គ្លេសចេញពីសហគមន៍អឺរ៉ុបជាដើម សុទ្ធសឹងតែឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តរប់សមេដឹកនាំរដ្ឋនីមួយៗ នៅក្នុងចេញពីកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តររដ្ឋផ្សេងៗ ដោយយោងលើការពិនិត្យនិងពិចារណារបស់មេដឹកនាំអំពីភាពចាំបាច់ផ្សេងៗ។ នៅក្នុងន័យដូចគ្នានេះដែរ ករណីប្រទេសថៃដែលបានដកខ្លួនចេញពីការទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិ (ICJ) នៅក្រោយពេលដែលខ្លួនចាញ់ក្ដីកម្ពុជា នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ។ ទាំងនេះ សុទ្ធសឹងតែជាហេតុការណ៍ដែលជាលំអាន។
នៅពេលដែលអ្នកនយោបាយសម្លឹងឃើញថា កិច្ចព្រមព្រៀងណាមួយបង្កផលរំខានដល់ការដឹកនាំ ឬនយោបាយដឹកនាំប្រទេសឬរដ្ឋរបស់ខ្លួន អ្នកដឹកនាំពិតជាមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការផ្លាស់ប្ដូរស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀង ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តររដ្ឋណាមួយបាន។

គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើជាលេស និងជាដាវនយោបាយ ដើម្បីវាយប្រហារ និងដុតរោលស្ថានការណ៍វិវត្តនយោបយានៅក្នុងប្រទេស ដែលបង្កជាការរំខានដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបំភ័ន្ត ការពិតនិងបំភ្លៃសាធារណៈមតិ ឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កន្លងទៅពុំសូវទទួលបានព័ត៌មានអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដែលអាចលង់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដោយមិនដឹងខ្លួន។ ត្រង់នេះហើយ ដែលក្រុមប្រឆាំងបានយកករណី CLV-DTA ធ្វើជាអាវុធមុខស្រួច ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

ហេតុនេះហើយ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់និងពេញលេញនៅក្នុងការសម្រេចចិត្តដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដើម្បីដកអាវុធនយោបាយចេញពីក្រុមប្រឆាំង ដែលជានិច្ចកាលតែងតែប្រើប្រាស់បញ្ហាផ្សេងៗ ដើម្បីបំផុសបំផុលប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតានយោបាយនិងផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន។

ជាមួយគ្នានេះដែរ នៅក្នុងសិទ្ធិអធិបតេយ្យរបស់រដ្ឋមួយ កម្ពុជាមានសិទ្ធិយ៉ាងពេញលេញនៅក្នុងការចូលរួម ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងឡាយណា ស្របតាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កម្ពុជា ដោយមិនចំណុះរដ្ឋាភិបាល ឬ ប្រទេសណាមួយឡើយ។ ជាការពិតណាស់ មិនមានកិច្ចព្រមព្រៀងណាមួយដែលបានចែងកំណត់ថា រដ្ឋជាភាគីមិនអាចដើរចេញពីកិច្ចព្រមពៀងនោះឡើយ។ នេះជាការសម្រេចចិត្តរបស់ប្រទេសសាមី ដោយយោងទៅលើភាពចាំបាច់នៃការអភិវឌ្ឍ និងតម្រូវការជាក់ស្ដែងនៃស្ថានភាពរបស់ប្រទេសខ្លួន។

រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាអ្នកដឹកនាំប្រទេសដែលមានអធិបតេយ្យពេញលេញ មានសិទ្ធិនៅក្នុងការបន្តអភិវឌ្ឍតំបន់នានាដែលស្ថិតនៅក្នុងបូរណភាពដែនដីរបស់ខ្លួន គ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា នៅក្នុងរង្វង់អធិបតេយ្យរបស់ខ្លួន ដើម្បីផ្ដល់នូវសុខភាពសេដ្ឋកិច្ច សុខមាលភាព និងការរស់នៅប្រកបដោយភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ភូមិភាគឦសាន នឹងនៅតែជាតំបន់ជាអាទិភាពមួយ ក្នុងចំណោមតំបន់អាទិភាព ដែលរាជរដ្ឋាភិបាលត្រូវជំរុញការអភិវឌ្ឍ បន្តទៀត ព្រោះជាតំបន់ដាច់ស្រយាល ដែលមានតម្រូវការអភិវឌ្ឍខ្ពស់ ហើយក្នុងភាពជាម្ចាស់អធិបតេយ្យ រាជរដ្ឋាភិបាលត្រូវតែបន្តអភិវឌ្ឍតំបន់នេះ ទោះជាមានឬគ្មានការវាយប្រហារពីសំណាក់ក្រុមប្រឆាំងក្ដី ដូចដែលសម្ដេចធិបតីបានលើកឡើងបញ្ជាក់ហើយថា រាជរដ្ឋាភិបាលនឹងនៅតែបន្តអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន បន្តជូនដំណើរប្រជាពលរដ្ឋទៅទស្សនាតំបន់ព្រំដែន និងបន្តការតភ្ជាប់តំបន់ដាច់ស្រយាលឱ្យមកជាប់នឹងតំបន់មជ្ឈមណ្ឌលកណ្ដាល ឱ្យកាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់។

ជាការពិតណាស់ នៅក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដូចដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងគឺ ការប្រកាសដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) គឺជាដកអាវុធនយោបាយចេញពីដៃក្រុមប្រឆាំង ដែលតែងតែលើកឡើងនូវទស្សនៈនយោបាយ ដែលមានលក្ខណៈដុតបញ្ឆេះកំហឹងជាតិនិយម សំដៅទៅដល់ការដុតកំដៅទំនាក់ទំនងកម្ពុជាជាមួយនឹងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដែលជាទូទៅក្រុមប្រឆាំងព្យាយាមភ្ជាប់ការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអធិបតេយ្យរបស់កម្ពុជាទៅនឹងហេតុការណ៍ ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមានការគិតជាប់ដិតដាមនៅឡើយនោះ។ ហេតុនេះហើយ រាល់កិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្រុមប្រឆាំងតែងតែទាញយកមកធ្វើជាអាវុធនយោបាយដ៏ស្រួលស្រាល់ ដើម្បីវាយប្រហារនិងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះមានន័យថា រាជរដ្ឋាភិបាលត្រូវតែពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាបញ្ចប់ឱ្យបាននូវលទ្ធភាព ដែលក្រុមប្រឆាំងអាចញុះញង់ប្រជាពលរដ្ឋមួយចំនួន ដែលមានការគិតគូរមិនបានសព្វគ្រប់ ហើយអាចក្លាយទៅជាឧបករណ៍របស់ក្រុមប្រឆាំងនៅក្នុងការដុតបញ្ឆេះប្រទេសកម្ពុជា ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ពួកគេ។

ការដកខ្លួនរបស់កម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) នឹងមិនមានផលរំខានជាបញ្ហាចោទនោះឡើយ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះរយៈពេល២៥ឆ្នាំកន្លងមកនេះ នៅក្រោយការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ និងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលដើម្បីជំរុញការអភិវឌ្ឍប្រទេស ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ បានផ្ដល់លទ្ធភាពដល់កម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងអធិបតេយ្យ។

បន្ថែមពីនេះ ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ ក៏នឹងមិនជះផលរំខានដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនោះដែរ ព្រោះនៅក្នុងទំនាក់ទំនងជាមួយនឹងវៀតណាម នៅមានកិច្ចសហប្រតិបត្តិជាច្រើនទៀត ដែលមានស្ទើតែគ្រប់ទិដ្ឋភាព ទាំងទ្វេភាគី និងពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្នុងតំបន់ផងដែរ។ហេតុនេះហើយ ផលប្រយោជន៍នៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) របស់កម្ពុជា គឺការរក្សាបាននូវស្ថិរភាពនយោបាយនៅក្នុងសង្គម តាមរយៈការបញ្ចប់ការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនដែលកើតឡើងដោយសារតែការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាបញ្ចៀសឱ្យបាននូវការកើតឡើងនូវចរន្តជាតិនិយមជ្រុល។

លើសពីនេះទៅទៀត នៅក្នុងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាអ្នកដឹកនាំស្ថាប័ននយោបាយ និងជាអ្នកការពារអធិបតេយ្យប្រទេសជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលុបតាមរយៈការបោះឆ្នោត ត្រូវតែគ្រប់គ្រងសភាពការណ៍នយោបាយនៅក្នុងប្រទេសឱ្យបាន ព្រោះប្រសិនបើអ្នកដឹកនាំមិនអាចគ្រប់គ្រងសភាពការណ៍នយោបាយក្នុងស្រុកបានទេ នោះគឺជាបង្កើតកំហុស ដែលពលរដ្ឋបានផ្ដល់សេចក្ដីទុកចិត្តឱ្យក្លាយជាអ្នកកាច់ចង្កូតនាវារបស់កម្ពុជា។

គណបក្សកាន់អំណាចត្រូវតែគ្រប់គ្រងសភាពការណ៍ ដោះស្រាយបញ្ហានៅចំពោះមុខឱ្យបាន ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមឱ្យខាងតែបាន ដើម្បីធានាបរិយាកាសមួយដែលផ្ដល់ភាពសុខដុមទាំងផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង