អគ្គនាយកអត្តសញ្ញាណកម្ម ជួបពិភាក្សាការងារជាមួយ អនុព័ន្ធអនុវត្តច្បាប់ ICE នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុព័ន្ធអនុវត្តច្បាប់ ICE នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Joshua Coster តំណាងស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក លោកស្រីដែលអញ្ជើញពីតំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធផងដែរ៕