**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យលើកទី៦ និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវឯកសារយុទ្ធសាស្ត្រចំនួនពីរ ដែលនឹងកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេស មានដូចជា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII)។

ទស្សនវិស័យនៃផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ គឺប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា រស់នៅប្រកបដោយសុខភាព និងផលិតភាព ដោយមិនឆ្លងមេរោគអេដស៍ និងគ្មានការមាក់ងាយ ឬការរើសអើងដែលទាក់ទងនឹងមេរោគអេដស៍។ ផែនការយុទ្ធសាស្រ្តជាតិនេះកំណត់គោលដៅ ប្រកបដោយមហិច្ឆតាសម្រាប់ប្រទេសកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០២៨ តាមរយៈការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ និងការធានាបាននូវដោយចីរភាព។ ផែនការយុទ្ធសាស្ត្រជាតិ ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងធានាបានការចូលរួមប្រកបដោយបរិយាបន្ន និងផ្អែកលើសិទ្ធិមនុស្ស ចំពោះការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទន្ទឹមនឹងនេះ ផែនការយុទ្ធសាស្រ្តជាតិលើកទី៦ របាយការណ៍អង្កេតជាតិនៃការចំណាយថវិកាលើកទី៧ ធ្វើការវិភាគលើការចំណាយឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២០-២០២២។ របាយការណ៍អង្កេតនេះគូសបញ្ជាក់ ពីគំរូនៃការបែងចែកធនធានលើការបង្ការ ការថែទាំ ការព្យាបាល និងការគ្រប់គ្រងកម្មវិធី ជាមួយនឹងគោលបំណងចុងក្រោយនៃការបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាន ដើម្បីបំពេញតាមតម្រូវការនៃការវិវត្តរាតត្បាតជំងឺអេដស៍។ ការរកឃើញរបស់លទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ផ្តល់ជាព័ត៌មានសំខាន់មួយសម្រាប់អ្នកធ្វើការសម្រេចចិត្ត គាំទ្រគោលនយោបាយផ្អែកលើភស្តុតាង ដែលធានាថាការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាមានប្រសិទ្ធភាព សមធម៌ និងផ្តល់លទ្ធផល។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃឯកសារទាំងពីរនេះថា ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា។ តាមរយៈការធានានូវវិធីសាស្រ្តពហុវិស័យប្រកបដោយនិរន្តរភាពចំពោះជំងឺរាតត្បាត យើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង ក្នុងការលុបបំបាត់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា លើសពីនេះ លទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីរបៀបដែលយើងអាចបង្កើនប្រសិទ្ធភាពធនធានរបស់យើង ដើម្បីដោះស្រាយតម្រូវការរបស់អ្នក ដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ ឱ្យកាន់តែប្រសើរឡើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រ ផ្នែកបច្ចេកទេសពីអង្គការ UNAIDS ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំឯកសារយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងសម្រាប់បន្ត និងជំរុញការឆ្លើយតបមេរោគ អេដស៍របស់ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារសំខាន់ៗទាំងពីរនេះ។ របាយការណ៍ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគដែលមិនផ្លាស់ប្តូររបស់កម្ពុជា ក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ ឯកសារយុទ្ធសាស្ត្រទាំងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថា ធនធានត្រូវបញ្ជូនដល់អ្នកដែលត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុតចំពោះការឆ្លងមេរោគអេដស៍។

អត្ថបទដែលជាប់ទាក់ទង