**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្តម ជួប ប៉ារីស៍៖ ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ២,៥% នៅឆ្នាំ២០៣០ និង ៩,៨% នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្រប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន ២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ ។

នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាជ្ញ ស៊ុន ជាន់ទី២ នៃទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវរួមគ្នាបែបវិទ្យាសាស្រ្ត គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងកើតឡើង។

ឯកឧត្ដមបន្តថា ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ឯកឧត្ដមបញ្ជាក់ថា «ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន ២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ។ ដូចច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធនធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ»។

ឯកឧត្ដមរដ្ឋលេខាធិការ បន្ថែមថា នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ការផ្សព្វផ្សាយព័ត៌មាននៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធបានទទួលលទ្ធផលតាមការរំពឹងទុក និងបានបង្ហាញជូនថ្នាក់ដឹកនាំ និងដៃគូរទាំងអស់ពីលទ្ធផលសម្រេចបាននៃការផ្តួចផ្តើមរបស់កម្ពុជាតាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិក » និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង អនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០៣០ ដែលដោះស្រាយបញ្ហាប្រឈមរបស់តំបន់មេគង្គ និងផ្តល់នូវកាលានុវត្តភាពសម្រាប់ការទាញយកធនធានបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសទាំង៦ ជាពិសេសម្រាប់កម្ពុជាយើង ៕

អត្ថបទដែលជាប់ទាក់ទង