**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាព

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួម វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីដឹកជញ្ជូនពីប្រទេសចំនួន៣០ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូបផងដែរ។

វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ “ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ឡូជីស្ទីកដែលតភ្ជាប់ទៅកាន់ពិភពលោក” (Sustainable Transport: Logistics Connecting the World) ដោយលើកឡើងពីបញ្ហាប្រឈមនានាដូចជា ការកកើតនូវជំងឺរាតត្បាតថ្មីៗ ការប្រែប្រួលអាកាសធាតុ អតុល្យភាពនៃការអភិវឌ្ឍ និងភាពយឺតយ៉ាវក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព។ វេទិកាក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន និងភាពចាំបាច់ក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែលមាននិរន្តភាព ភាពធន់ បរិយាប័ន្ន ប្រសិទ្ធភាព សុវត្ថិភាព ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងពីគោលនយោបាយ ចក្ខុវិស័យ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបាន និងកំពុងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកប្រកបដោយចីរភាព សំដៅលើកកម្ពស់ការតភ្ជាប់របស់កម្ពុជាទាំងក្នុងផ្ទៃប្រទេស និងខាងក្រៅ ដែលឈានដល់ការកាត់បន្ថយផលប៉ះពាល់បរិសា្ថន តម្លៃដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមាហរណកម្មកម្ពុជាក្នុងតំបន់ និងសកលលោក ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។

សូមជម្រាបថា វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាវេទិកាកម្រិតសកលដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រសួងដឹកជញ្ជូននៃប្រទេសចិនចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណងពិគ្រោះនិងពិភាក្សាក្នុងចំណោមតំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគ្រិន និងអង្គការអន្តរជាតិ ដើម្បីរិះរកវិធីសាស្រ្ត និងដាក់ចេញនូវផែនការសកម្មភាពនិងគំនិតផ្តួចផ្តើមនានា សំដៅពង្រឹងកិច្ចប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង