**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

ឯកឧត្តម ឡាំ ជា និងឯកឧត្តម លី ច័ន្ទតុលា អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពី «ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាង» 

ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសហការគ្នា បើកសិក្ខាសាលាតម្រង់ទិសស្តីពី «ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាង» នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រៀបចំនូវដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ) ដោយឥតគិតថ្លៃដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងន័យនេះដើម្បីជាទស្សនទានបន្ថែមជូនបងប្អូនសហភាតា ក្នុងការស្វែងយល់បន្ថែមយ៉ាងលម្អិតលើកិច្ចខំខិតប្រឹងប្រែងដ៏ខ្លាំងក្លា ប្រកបដោយឆន្ទៈមោះមុត ឥតរាថយរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងការរក្សាឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដើម្បីរៀបចំសិក្ខាសាលាតម្រង់ទិសនេះឡើង។

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់ជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាតម្រង់ទិសផងដែរ។ នៅក្នុងសុន្ទរកថាគន្លឹះនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការបកស្រាយលម្អិតលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស ការប្រើប្រាស់ផែនទី ប្រភេទបង្គោលព្រំដែនក៏ដូចជានីតិវិធី គោលការណ៍អន្តរជាតិ និងឧត្តរមានុវត្តន៍អន្តរជាតិផ្សេងៗក្នុងការក្នុងការបោះបង្គោលព្រំដែនគោកជូនបងប្អូនសហភាតា។

ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់គណៈមេធាវី តាមរយៈការចូលរួមធ្វើជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ហើយឯកឧត្តមប្រធានក៏បានសម្តែងនូវអំណរគុណផងដែរជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានផ្តល់កិច្ចសហការរៀបចំសិក្ខាសាលាតម្រង់ទិស និងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ)។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន ក៏បានថ្លែង អំណរគុណផងដែរជូនចំពោះបងប្អូនសហភាតាទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ និងចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែននាចុងសប្តាហ៍នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង