**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

ឯកឧត្តម ជា វុទ្ធី លើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan គិតគូរពីការវិនិយោគកែច្នៃកសិផលកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគមកពីខេត្ត Yunnan ប្រទេសចិន ដឹកនាំដោយលោក Liu Jie អនុប្រធាមន្ទីរពាណិជ្ជកម្មនៃ ខេត្ត Yunnan ប្រទេសចិន។
សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានសកម្មភាពវិនិយោគក្នុងវិស័យ ថាមពល, បច្ចេកវិទ្យាឌីជីថល, ពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម និងកសិ ឧស្សាហកម្ម, ផលិតកម្មម្ហូបអាហារ និងការផ្តល់សេវាប្រឹក្សាពាក់ព័ន្ធនឹងការវិនិយោគ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូមកពីខេត្ត Yunnan ប្រទេសចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយ ផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរ ពេញដោយភាពអំណោយផល។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ជាសមាជិក ផ្តោតលើកិច្ច សហប្រតិបត្តិការអាទិភាពមួយចំនួន ដែលក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួជាអ្នកដឹកនាំសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងកិច្ចសហប្រតិប ប្រតិបត្តិការសមត្ថភាពផលិត។ មួយវិញទៀត ផ្តើម ចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រេ ងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចប បង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បីជំរុញបន្ថែមការអភិ រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានេះផង ដែរ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួម ជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការកត់សម្គាល់ពីកំណើន ខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Liu Jie ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈ ប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា និងព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងវិស័យវិនិយោគ និងសេដ្ឋកិច្ច។ លោក Liu Jie មានជំនឿជឿជាក់ថាបន្ទាប់ពីបានស្តាប់ប្រសាសន៍របស់ឯកឧត្តមអគ្គលេខាធិការ គណៈប្រតិភូនឹងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជាទៅតាមវិស័យរៀងៗខ្លួន។ លោកប្រធានគណៈប្រតិភូបានបន្ថែមទៀតថា ទស្សនកិច្ចមកកម្ពុជាលើកនេះក៏មានបំណងចូលរួមផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនចិនមកកម្ពុជា ពិសេស ការវិនិយោគមកពីខេត្ត Yunnan ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តីត្រេកអរជាពន់ពេកចំពោះការយកចិត្ត ទុកដាក់របស់ភាគីមិត្តក្នុងការចូលរួមផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាដល់វិនិយោគិនចិន ពិសេស វិនិយោគិនមកពីខេត្ត Yunnan។

ទន្ទឹមនឹងនេះឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិត គូរពីការវិនិយោគកែច្នៃកសិផលកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ តាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។ ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការបានជូនពរឱ្យ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងមានសុខសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង