**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បញ្ជាក់ថា សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាព ពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាពពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះវិស័យពិការភាពគឺជាការងារពហុវិស័យដែលទាមទារឱ្យមានការចូលរួមដោយយកចិត្តទុកដាក់ទាំងអស់គ្នា រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងពីធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលើកទី១២ និងអន្តរជាតិលើកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រើប្រាស់ភាសាសញ្ញានៅក្នុងសង្គមដើម្បីជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិ” នៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បើយោងតាមការធ្វើជំរឿនប្រជាសាស្ត្រឆ្នាំ២០១៩នៅកម្ពុជា យើងមានជនមានពិការភាពចំនួន៤,៩ភាគរយនៃប្រជាជនសរុបប្រមាណជាង ១៦លាននាក់ ក្នុងនោះជនមានពិការភាពគ-ថ្លង់ ប្រមាណ២,៨ភាគរយ គឺឈរបន្ទាប់ពីពិការភាពគំហើញ ហើយថា ការធ្លាក់ក្នុងស្ថានភាពពិការភាព មិនត្រឹមធ្វើឱ្យមានផលប៉ះពាល់ដល់ជនមានពិការភាពគ-ថ្លង់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ តែវាបានប៉ះពាល់ដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ព្រមទាំងបន្សល់ផលវិបាកផ្នែកសេដ្ឋកិច្ច ការស្តារកាយសម្បទា និងសតិអារម្មណ៍ផ្សេងៗទៀតផងដែរ ដោយមូលហេតុចម្បងៗដែលបណ្តាលឱ្យមានពិការភាពគ-ថ្លង់ គឺបណ្តាលមកពីកត្តាជីវសាស្ត្រ បរិស្ថាន ការប្រើប្រាស់ឱសថ ចាស់ជរា និងគ្រោះថ្នាក់ផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានយល់ច្បាស់ពីតម្រូវការ និងបញ្ហាប្រឈមនានារបស់ជនមានពិការភាពគ្រប់ប្រភេទរួមទាំងជនមានពិការភាពគ-ថ្លង់ និងក្រុមគ្រួសារដែលជាសិទ្ធិវន្តបុគ្គលផងដែរ។ ឈរលើបរិការណ៍ និងស្មារតីទទួលខុសត្រូវនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពលគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ដែលស្ថិតក្នុងផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ហើយជាមួយគ្នានេះ ដើម្បីគាំទ្រសមិទ្ធកម្មខាងលើនេះ រាជរដ្ឋាភិបាលបានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសសម្រាប់ បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍន៍សមត្ថភាពអប់រំ អភិវឌ្ឍន៍កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យស្របតាមស្តង់ដាសមត្ថភាពកម្រិតគុណវុឌ្ឍជាតិ និងតម្រូវការទីផ្សារការងារសម្រាប់ជនមានពិការភាពគ្រប់ៗរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង