**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត**ឯកឧត្តម ហេង សួរ ដឹកនាំប្រតិភូផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើត ឯកឧត្តម អ៊ុំ រាត្រី**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី**ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ ដ៏មានសារៈសំខាន់**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា

អ្នក​សារ​ព័ត៌​មាន​មក​ពី​​២៥​​ស្ថាប័ន​ សារព័ត៌​មាន​​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​ចូល​រួម​ផ្សព្វ​ផ្សាយ​គុណ​តម្លៃ​របស់​គម្រោង​រេដ​បូក​កែវ​សីមា​ចំពោះ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌល​គិរី​

ភ្នំពេញ៖ អង្គ​ការ​​ WCS កម្ពុជា សហការ​ជាមួយ​ក្រសួង​បរិស្ថាន​​ បាន​ដឹក​នាំ​ដំណើរ​ទស្សនកិច្ច​សារព័ត៌​មាន​ទៅ​កាន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​កាល​ពី​ថ្ងៃ​ទី​២១ដល់​២៣ ខែ​កញ្ញា​ ឆ្នាំ​២០២៤ កន្លេង​ទៅ​នេះ​។

បើតាមអង្គ​ការ​​ WCS ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នេះ​ អ្នក​សារព័ត៌​មាន​បាន​​​ស្រង់​យក​ព័ត៌​មាន​ដោយ​ផ្ទាល់​ពី​សហគមន៍​​អំពី​គុណ​តម្លៃ​និង​សមិទ្ធ​ផល​នានា​ដែល​សហគមន៍​ទទួល​បាន​ពី​គម្រោង​រេដបូក​កែវ​សីមា​។

អ្នក​សារ​ព័ត៌​មាន​បាន​ចុះ​ជួប​សហគមន៍​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង​​ ភូមិ​ពូតាំង និង​ភូមិ​ពូ​ត្រុំ​ ដើម្បីយកព័ត៌មានសំខាន់ៗអំពីទេសចរណ៍ធម្មជាតិដូចជាទឹកធ្លាក់ឡែងកៅ ជំរំ​ទោច​ចាហ៊ូ​ Jahoo Gibbon Camp សកម្មភាព​បណ្តុះ​កូន​ឈើ​ សកម្ម​ភាព​លើក​ស្ទួយ​ជីវ​ភាព​សហគមន៍​ដូច​ជា​ការ​ដាំ​ដុះ​បន្លែនិង​ការ​ចិញ្ចឹម​សត្វ​របស់​សហគមន៍​​ សហគ្រាស​ប្រមូល​ផល​ផ្លែ​ឈើ​សហគមន៍ សិប្បកម្ម​ត្បាញ​ក្រមា​ខ្មែរ និង​ក្រុម​សន្សំ​ប្រាក់​សហគមន៍​។ អ្នក​សារព័ត៌​មាន​ក៏​បាន​ជួប​ផ្ទាល់​ជា​មួយ​​សិស្សានុសិស្ស​និង​​យុវជន​ក្នុង​សហគមន៍​គម្រោង​រេដ​បូក​កែវ​សីមា​ដែល​ទទួល​បាន​អាហារូបករណ៍​ដើម្បី​សិក្សា​បន្តនិង​ការ​សិក្សា​ជំនាញ​វិជ្ជា​ជីវៈ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​។

ក្រុម​អ្នក​សារព័ត៌​មាន​​បាន​ស្វែង​យល់​ដោយ​ផ្ទាល់​អំពី​ការចុះបញ្ជី​និងការគ្រប់គ្រងដីសមូហភាពជនជាតិដើមភាគតិច ​ប្រពៃណី​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង)​ ដូច​ជា​​ការត្បាញ​ក្រមាតាមប្រពៃណីជនជាតិដើមភាគតិច ការសម្តែងរបាំ និងឧបករណ៍តន្ត្រីរបស់​ពួក​គាត់​ជាដើម​។ ជា​ពិសេសទៅ​ទៀត​នោះ​ អ្នក​សារព័ត៌​មាន​បាន​ស្វែង​យល់​អំពី​ជំនឿ​របស់​ជន​ជាតិ​ដើម​តិច​ស្តី​អំពី​ទំនាក់​ទំនង​រវាង​​ព្រៃ​កប់​សព​ ព្រៃ​ដំណម និង​ការ​អភិរក្ស​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​។​

ក្រុម​អ្នក​សារ​ព័ត៌​មាន​ក៏​បាន​ផ្តិត​​យក​ព័ត៌​មាន​ដោយ​ផ្ទាល់​ទាក់​ទង​នឹង​វិធីសាស្រ្តបែងចែកផលប្រយោជន៍សហគមន៍ក្នុងសហគមន៍រេដបូក «ថវិការេដបូកសម្រាប់សហគមន៍» ឬហៅកាត់ថា C4C ដែល​​សហគមន៍​ប្រើ​ប្រាស់​ថវិកា​នេះ​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ទៅ​តាម​តម្រូវ​ការ​អាទិភាព​របស់​ខ្លួន​ដូច​ជា ការ​កសាង​ប្រព័ន្ធ​ទឹក​ស្អាត​ ការ​បំពាក់​អំពូលសូឡាតាម​ផ្លូវ​ ប្រព័ន្ធលូទឹក ការ​ជួស​ជុល​និងកសាង​ផ្លូវ​និង​សាលារៀន។​ល៕

អត្ថបទដែលជាប់ទាក់ទង