មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ជាបណ្តោះអាសន្ន
ភ្នំពេញ៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែងបាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបសូមផ្អាកការធ្វើចរាចរណ៍ទាំងស្រុងដូចខាងក្រោម៖
១-ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ)
២-ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ (កំពង់ក្តី-ខ្វាវ), ផ្លូវខេត្តលេខ ២៦៥A (កំពង់ក្តី-អន្លង់សំណរ), ផ្លូវខេត្តលេខ២៦៥០ (គោកធ្លកក្រោម- អន្លង់សំណរ), ផ្លូវខេត្តលេខ ២SR១ (ឃុំស្ពានត្នោត ស្រុកជីក្រែង។
សូមបញ្ជាក់ថា ផ្លូវខាងលេីនឹងផ្អាកការធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី៕