**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងស្ថានភាពសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងស្ថានភាពសកម្មភាពមីននៅកម្ពុជា។

ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិនានា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតសកលលោកនេះ ដែលវាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ ជំនាញ សមត្ថភាព និងឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីនពិភពលោក។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យលើស្ថានភាពនៃការអនុវត្តអនុសញ្ញា និងកំណត់ទិសដៅរយៈពេល ៥ឆ្នាំបន្ត សម្រាប់ការអនុវត្តអនុសញ្ញា។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ី ដែលទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះ ហើយក្នុងនាមជាប្រធាន កម្ពុជា មានកាតព្វកិច្ច រៀបចំឯកសារស្នូលចំនួនបី រួមមាន៖ (១).ឯកសារពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, (២).ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង(៣).សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។ ក្នុងន័យនេះ ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកការសម្រេចបានពិភពលោកមួយដែលមិនមានការគំរាមកំហែងដោយសារមីន។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបានអាទិភាពទាំងបី ដែលកម្ពុជា បានដាក់ចេញ គឺ៖ សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន), និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ដែលសម្តេចបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានា ទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។

បន្ថែមលើនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច គឺជាសក្ខីភាពបង្ហាញថា ភាពជោគជ័យនៅក្នុងសកម្មភាពមីន គឺអាស្រ័យលើទស្សនវិស័យ និងឆន្ទៈមោះមុត របស់មេដឹកនាំ”។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។

ឯកឧត្តមបានលើកឡើងថា សមិទ្ធលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រប្រទេសកម្ពុជា ដេីម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម ៕

អត្ថបទដែលជាប់ទាក់ទង