ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប ទទួលអនុសាសន៍ផ្តាំផ្ញើមុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ល្អៗជូនដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប (ស្រី៨រូប) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងត្រូវទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (The Ship for Southeast Asian and Japanese Youth Program) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ តាមរយ:នាវាដោយចាប់ផ្តើមពីប្រទេសជប៉ុន និងចូលសំចតនៅប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ជំនួបនេះធ្វើឡើងដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទាន សម្រាប់យុវជនកម្ពុជាក្នុងការប្រណិប័តន៍ខ្លួន និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ធ្វើជាទូតសុឆន្ទៈតំណាងឱ្យយុវជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដើម្បីជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន(SSEAYP) លើកទី៤៨ ឆ្នាំ២០២៤នេះ។
បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើនិងកំពុងបន្តធ្វើលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា៕ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប ទទួលអនុសាសន៍ផ្តាំផ្ញើមុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ល្អៗជូនដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប (ស្រី៨រូប) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងត្រូវទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (The Ship for Southeast Asian and Japanese Youth Program) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ តាមរយ:នាវាដោយចាប់ផ្តើមពីប្រទេសជប៉ុន និងចូលសំចតនៅប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ជំនួបនេះធ្វើឡើងដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទាន សម្រាប់យុវជនកម្ពុជាក្នុងការប្រណិប័តន៍ខ្លួន និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ធ្វើជាទូតសុឆន្ទៈតំណាងឱ្យយុវជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដើម្បីជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន(SSEAYP) លើកទី៤៨ ឆ្នាំ២០២៤នេះ។
បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើនិងកំពុងបន្តធ្វើលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា៕