**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាកម្រិតរដ្ឋមន្រ្តីក្រោមប្រធានបទ៖ “អភិបាលកិច្ចសកល” ដើម្បីជំរុញភាពជាដៃគូសកលលើការដឹកជញ្ជូនប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាកម្រិតរដ្ឋមន្រ្តីក្រោមប្រធានបទ៖ “អភិបាលកិច្ចសកល” ដើម្បីជំរុញភាពជាដៃគូសកលលើការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអេធិបតីភាពរបស់ឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីដឹកជញ្ជូនពីប្រទេសចំនួន៣០ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គវេទិកាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកអភិបាលកិច្ចល្អជាស្នូល នៃការអភិវឌ្ឍប្រកបដោយនិរន្តភាព ដោយផ្តោតជាសំខាន់ទៅលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដោយដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ ជាមួយនឹងចក្ខុវិស័យធានាឱ្យបានការដឹកជញ្ជូនប្រកបដោយ និរន្តរភាព ឆ្លើយតបទាន់ពេលវេលា បរិយាប័ន្ន មានភាពធន់ និងមានភាពប្រទាក់ក្រឡាគ្នាល្អក្នុងកម្រិតផ្ទៃក្នុងប្រទេស តំបន់ និងសកលលោក។

គួបញ្ជាក់ផងដែរថា វេទិកាកម្រិតរដ្ឋមន្រ្តីនេះ បានពិភាក្សាឱ្យកាន់តែស៊ីជម្រៅនូវអភិបាលកិច្ចជាសកល និងការពង្រឹងភាពជាដៃគូជាសាកល ក្នុងកិច្ចអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយនិរន្តភាព និងបានដាក់ចេញនូវចក្ខុវិស័យ សំដៅបន្តឱ្យមានវេទិកាជាសកលនេះតទៅទៀត ដើម្បីដោះស្រាយបញ្ហា និងការប្រឈមនានាក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងបង្កើតជាមូលដ្ឋានគ្រឹៈសម្រាប់ការឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព ដោយឈរលើគោលការណ៍ចំនួន៣៖ ១.ប្រកាន់ខ្ជាប់នូវពហុភាគីនិយមក្នុងការពិភាក្សា ចូលរួម ចែករំលែកផលប្រយោជន៍គ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាល, ២.ជួយគ្នាទៅវិញទៅមក និងរួមគ្នាកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តភាព និង៣.ពង្រឹងកិច្ចសហប្រត្តិការក្នុងការតភ្ជាប់ នវានុវត្តន៍ បច្ចេកវិទ្យា អន្តរកាលបៃតង និងការបញ្ចេញកាបូនតិច ៕

អត្ថបទដែលជាប់ទាក់ទង