**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ

លោក Xi Jinping ៖ សមិទ្ធផលបច្ចេកវិទ្យាអវកាសចិននឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ

លោក Xi Jinping មេដឹកនាំកំពូលចិនបានថ្លែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកញ្ញាថា គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ដែលទទួលផលប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស បានសម្របសម្រួលការធ្វើអភិបាលកិច្ចនៅអវកាស ដែលបានជួយឱ្យសមិទ្ធផលបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ។
ថ្ងៃដដែល នៅទីក្រុងប៉េកាំង លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍នៃបេសកកម្មហោះហើររបស់យានអវកាស Chang`E-6 នៃគម្រោងរុករកភពព្រះចន្ទ ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍សំណាកនៃភពព្រះចន្ទនិងសមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ។
គម្រោងរុករកភពព្រះចន្ទជាភារកិច្ចស្ទង់រុករកភពព្រះចន្ទកម្រិតវិទ្យាសាស្ត្រខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិន។ កាលពីខែមិថុនាឆ្នាំ២០២៤ យានអវកាស Chang`E-6បានត្រឡប់មកភពផែនដីវិញក្រោយបានជីកយកសំណាកដីពីផ្ទៃប៉ែកម្ខាងទៀតនៃភពព្រះចន្ទដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលសម្រេចបាននូវបច្ចេកទេសគន្លឹះជាច្រើនផ្នែក បានចាក់គ្រឹះយ៉ាងរឹងមាំដល់ការរុករកភពព្រះចន្ទនិងភពផ្សេងៗនៅពេលអនាគត។
លោក Xi Jinping បានលើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅ គម្រោងរុករកភពព្រះចន្ទទទួលបានសមិទ្ធផលច្រើនសន្ធឹកក្នុងវិស័យច្រើនដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ ការអនុវត្តវិស្វកម្ម ការប្រែប្រួលលទ្ធផលស្រាវជ្រាវ ទៅជាផលិតកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍបុព្វហេតុអវកាសចិននិងការរុករកលំហអវកាសរបស់មនុស្សជាតិ។
លោក Xi Jinping បានគូសបញ្ជាក់ថា ដែនអវកាសជាលំហរួមរបស់មនុស្សជាតិ ការរុករកលំហអវកាសជាបុព្វហេតុរួមរបស់មនុស្សជាតិ។គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ទទួលផលប្រយោជន៍គ្នាដោយស្មើភាព ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ សមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ ជាបណ្តុំនៃតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់អវកាសយានិកច្រើនជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងចរិតដ៏មោះមុតរបស់ប្រជាជនចិន។ លោកបានបន្តថា ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បន្តចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស ជំរុញឱ្យការគ្រប់គ្រងដែនអវកាសកាន់តែល្អប្រសើរ ដើម្បីឱ្យសមិទ្ធផលបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង