ក.ប.ប. រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» ជូនមន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសមត្ថភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» ជូនមន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងម្ហូបអាហារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពលោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប៕