**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និងក្រុមហ៊ុនមួយចំនួនរបស់ចិន

ភ្នំពេញ៖ ក្នុងអំឡុងពេលឯកឧត្តមចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏មានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិនផងដែរ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិន បានថ្លែងនូវអំណរគុណយ៉ាងជ្រៅជ្រៅចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។

ឯកឧត្ដមបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាកាន់តែស៊ីជម្រៅលើគ្រប់វិស័យ នៅក្នុងក្របខ័ណ្ឌនៃការកសាងជោគវាសនារួមចិន-កម្ពុជា ដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក្នុងក្របខ័ណ្ឌនេះ តំបន់ស្វយ័តក្វាងស៊ីបានអនុវត្តនូវគម្រោងជាច្រើនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងវិស័យកសិកម្ម អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងវិស័យមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជម្រាបជូនឯកឧត្តម Lan Tianli ថា ថ្នាក់ដឹកនាំកម្ពុជាតែងតែអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៤ រហូតមក។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន ដោយផ្ទាល់ចំនួន ១១លើក និងតាមអនឡាញចំនួន ៣លើក ហើយកាលពីឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតំបន់ស្វយ័តក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ ហើយបានធ្វើឱ្យតំបន់ស្វយ័តក្វាងស៊ីដែលមានទីតាំងភូមិសាស្រ្តជិតអាស៊ានជាងគេ បានក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ កន្លងទៅ បានបន្តកើនឡើងដល់ប្រមាណជាង ១២ ២៦៥ លានដុល្លារអាមេរិក ក្នុងនោះ ចិននាំចេញទៅកម្ពុជាស្មើនឹងប្រមាណ ១០.៧៨៦ដុល្លារអាមេរិក ក្នុងនោះ ក្វាងស៊ីនំាចេញទៅកម្ពុជាស្មើនឹងប្រមាណ ៥៦៥លានដុល្លារអាមេរិក ហើយក្វាងស៊ីនាំចូលពីកម្ពុជាស្មើនឹងប្រមាណ ១៧លានដុល្លារអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា តួលេខនៃការនាំចេញនិងការនាំចូលរបស់ក្វាងស៊ីពីកម្ពុជា ឃើញមានគំលាតគ្នាខ្លាំង តែនេះក៏ជាឱកាស និងជាសក្តានុពក្នុងការបង្កើនការនាំចេញពីកម្ពុជាទៅចិនដែរ ពិសេសការនាំចេញទៅក្វាងស៊ីតែម្តង តាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ក៏បានសំដែងនូវការអបអរសាទរចំពោះការចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្មកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី នៅក្នុងក្របខណ្ឌការរៀបចំគម្រោងអភិវឌ្ឍ នៃរបៀងមច្ឆា និងអង្ករ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងសមត្ថភាពផលិត និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារចិន។

ឯកឧត្តម វង្សី វិស្សុត និងឯកឧត្តម Lan Tianli ក៏បានធ្វើការពិភាក្សាផងដែរ អំពីការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌនៃរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងការជំរុញទេចរចិនមកទស្សនាកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម វង្សី វិស្សុត ក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ក្រុមហ៊ុនធំៗ ចំនួនរបស់ចិនផងដែរ ដូចជាក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន, ក្រុមហ៊ុន China Communication Construction Corporation (CCCC) និងក្រុមហ៊ុន Zhengzhou Agriculture Development Group ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីបង្កើនការនាំចេញកសិផលកម្ពុជាមកកាន់តែផ្សារចិនឱ្យបានច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង