**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

អភិបាលក្រុងឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរទាំងផ្នែករដ្ឋ និងវិស័យឯកជន ចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

ជាមួយនឹងការទទួលស្វាគមន៍រាក់ទាក់ លោកជំទាវអភិបាលក្រុង និងសហការី ធ្វើឱ្យជំនួបនាឱកាសនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាសរីករាយ និងស្និទ្ធស្នាល។

ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចស្វាគមន៍មួយនេះ និងបានចូលរួមអបអរសាទរទុកជាមុនចំពោះ ទីក្រុងឡូសអែនជែលលេស ដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍កីឡាធំៗចំនួន២ គឺ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។

ថ្លែងនៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ជាមួយនឹងសមត្ថភាពភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបើកចំហរ និងមានអំណោយផលខ្ពស់ជាងគេក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជាការទទួលស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។

តាមរយៈប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើ លោកជំទាវអភិបាលក្រុង បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការខិតខំរបស់កម្ពុជាក្នុងការអភិវឌ្ឍខ្លួនឱ្យដើរទាន់បរិបទសង្គមជាសកល។

លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង