**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្ដេចធិបតី៖ ពេលទទួលជួបភ្ញៀវបរទេស មិនថាកម្រិតណាទេ ខ្ញុំតែងស្វាគមន៍មកកាន់វិមានសន្តិភាព និងប្រាប់ថាវិមាននេះកសាងដោយកូនខ្មែរទាំងស្រុង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា គ្រប់ពេលដែលសម្ដេចទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយភ្ញៀវ ថ្នាក់ដឹកនាំបរទេស មិនថាកម្រិតណាទេ សម្ដេចតែងតែស្វាគមន៍មកកាន់វិមានសន្តិភាព និងប្រាប់ថាវិមាននេះកសាងដោយ ស្នាដៃកូនខ្មែរទាំងស្រុង ។

ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៣,៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា «ពេលដែលខ្ញុំទទួលភ្ញៀវ ថ្នាក់ដឹកនាំបរទេស មិនថាកម្រិតណាទេ ជាច្រើនខ្ញុំតែងតែថា ស្វាគមន៍មកកាន់វិមានសន្តិភាព។ ហើយខ្ញុំតែងតែប្រាប់គាត់ពីលក្ខណៈពិសេសមួយ ដែលថានេះគឺជាវិមានរបស់រាជរដ្ឋាភិបាល ដែលមានកម្រិតធំ ឥឡូវមិនធំជាងគេទេ ប៉ុន្តែជាធំមួយដែលពេលកសាងនោះ កសាងដោយកូនខ្មែរទាំងស្រុង ដោយគ្មានពឹងវិស្វករមកពីប្រទេសណាទេម្ចាស់ការ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា នៅពេលបច្ចុប្បន្ននេះសមត្ថភាពកូនខ្មែរពិតជាអាចម្ចាស់ការដោយខ្លួនឯងបាន សូម្បីតែការកសាងស្ពាន ផ្លូវថ្នល់ អគារខ្ពស់ៗ វិស្វករក៏សុទ្ធតែជាកូនខ្មែរនោះដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះកូនខ្មែរក៏អាចបង្កើតនូវកម្មវិធីកុំព្យូទ័របានដោយខ្លួនឯង ហើយក៏អាចផលិតកម្មវិធីផ្សេង និងធ្វើផែនការម្ចាស់ការ ទាំងនៅតាមស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដឹកនាំអនុវត្តជាប្រចាំ។

សម្ដេចធិបតី បន្ថែមថា អតីតកាលកម្ពុជាត្រូវការជំនាញការបរទេសជាច្រើន ដើម្បីមកជួយដឹកនាំ ឬមកផ្ដួចផ្ដើមគំនិតក្នុងការកសាងអ្វីមួយ ដែលការនោះមានទាំងជំនាញការរុស្ស៉ី វៀតណាមជាដើម។ សម្ដេចរំលឹកថា សូម្បីតែសាស្ដ្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួន ក៏ជាជនជាតិបរទេសដែរ ប៉ុន្ដែក្រោយមកបានត្រឡប់ទៅវិញ ដោយសារមើលឃើញពីសមត្ថភាពរបស់សាស្ដ្រាចារ្យដែលជាជនជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង