**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ អង្គរ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើត «សារមន្ទីរអ៉ីមមើស៊ីវ អង្គរ»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ អង្គរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅក្នុងខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ចសហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរជារូបតំណាងផ្នែកវប្បធម៌ពិភពលោកដ៏រឹងមាំ។ គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់ ការណែនាំផ្នែកវិទ្យាសាស្រ្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រវត្តិសាស្រ្ត និងបញ្ហារស៊ើបផ្នែកវប្បធម៌ ទន្ទឹមនឹងនោះ ក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ នឹងអភិវឌ្ឍន៍ និងគ្រប់គ្រងសារមន្ទីរ។

លោក កែ ប៊ិន សូរស្មី នាយកប្រតិបត្តិក្រុមហ៊ុនអ៉ីមមើស៊ីវ អង្គរ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ មានសារសំខាន់ណាស់សម្រាប់ចែករំលែកប្រវត្តិសាស្រ្តអង្គរតាមរយៈ បច្ចេកវិទ្យាថ្មីៗ។ សារមន្ទីរអ៉ីមមើស៊ីវ អង្គរ នឹងផ្តល់ជូននូវការធ្វើដំណើរឆ្លងកាត់ពេលវេលា ធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏ធានាបាននូវការអភិរក្សកេរដំណែលនៃបេតិកភណ្ឌវប្បធម៌។

សូមបញ្ជាក់ថា គម្រោងខាងលើនេះ មិនមែនផ្តល់តែបទពិសោធន៍បែបសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គឺការស្កេនប្រាសាទទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើង ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតបណ្ណាល័យឌីជីថលអំពីប្រាសាទអង្គរ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សបែបឌីជីថលនេះ ធានាបាននូវកេរដំណែលរបស់ប្រាសាទ សម្រាប់មនុស្សជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង