**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ

 

រដូវកាល”Qiufen”តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំគឺជាទីវាប្រមូលផលសម្រាប់កសិករចិន ។ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។
នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុកចំពោះកសិករតាំងពីប្រទេសចិនបង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។
ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិនជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើនផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយនិងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ ការការពារអេកូឡូស៊ីនិងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍និងវប្បធម៌ក្នុងជនបទ ការកសាងអរិយធម៌ជនបទ និងប្រាក់ចំណូលរបស់កសិករមានកើនឡើងឬអត់។ល។
លោក Xi Jinping បានថ្លែងថា “ប្រសិនបើប្រជាជនជាង ៤០០ លាននាក់នៅជនបទដើរតាមមិនទាន់ក្នុងដំណើរការធ្វើទំនើបកម្ម ហើយទីបញ្ចប់មានតែទីក្រុងរីកចម្រើននៅម្ខាង រីឯតំបន់ជនបទនៅតែអន់ថយនៅម្ខាង នោះវាមិនស្របតាមគោលបំណងនៃការគ្រប់គ្រងរបស់បក្សកម្មុយនីស្តចិនយើងទេ ហើយក៏មិនស្របតាមលក្ខខណ្ឌចាំបាច់នៃសង្គមនិយមដែរ ។ ត្រង់ចំណុចនេះ លោក Xi Jinping បានចាត់ទុកការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងនូវមូលដ្ឋានកសិកម្ម និងស្ដារជនបទឡើងដោយគ្រប់ជ្រុងជ្រោយជាអាទិភាពក្នុងការអនុវត្តធ្វើអភិបាលកិច្ចក្នុងការជំរុញទំនើបកម្មតាមបែបផែនចិន ។
ទិន្នន័យបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៧៥ ឆ្នាំដែលតាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ទិន្នផលសរុបស្បៀងចិនបានកើនឡើងពី ១១៣.២ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ១៩៤៩ ដល់ ៦៩៥.៤ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ២០២៣ ដោយបានកើនឡើង ៦ដង ។ ជាពិសេស ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ខណៈពេលដែលប្រទេសចិនបានបង្កើនការការពារដីដាំដុះ និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យកសិកម្មតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសមត្ថភាពផលិតចម្រុះខាងស្បៀងត្រូវបានលើកកម្ពស់ជាលំដាប់។ ក្នុងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិនមានភាពលំនឹងក្នុងជាង ៦៥០ ពាន់លានគីឡូក្រាម ។
នៅក្នុងរដូវកាល Qiufen វាលស្រែមានពណ៌មាស ពោតមានផ្លែធំៗពេញណែន ផ្លែឈើជះក្លិនប្រហើរ… ភាពរីករាយដែលកើតមកពីការប្រមូលផលត្រូវបានរំលេចចេញនៅលើមុខរបស់កសិករចិនរាប់រយលាននាក់ ៕

អត្ថបទដែលជាប់ទាក់ទង