ក្រសួងយុត្តិធម៌ ជូនដំណឹង ពីការចាប់ផ្តើមទទួលពាក្យអាហារូបករណ៍ Chevening
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ “Chevening Scholarships programme” សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានចាប់ផ្តើមបើកទទួលពាក្យហើយ។
ក្រោមការឧបត្ថម្ភរបស់ Foreign, Commonwealth and Development Office (FCDO) និងអង្គការដៃគូនានា កម្មវិធីអាហារូបករណ៍ Chevening នឹងផ្តល់អាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យនៃចក្រភព អង់គ្លេស។
អ្នកដាក់ពាក្យសុំអាហារូបករណ៍ អាចអានការណែនាំដើម្បីបំពេញនូវលក្ខខណ្ឌសម្រាប់ការដាក់ពាក្យ ស្នើសុំអាហារូបករណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលទៅកាន់តំណភ្ជាប់ chevening.org/contact-us។
អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះ ក្រសួងយុត្តិធម៌ ដែលមានបំណងស្នើសុំអាហារូបករណ៍ខាងលើ សូមចូលទៅបំពេញទម្រង់បែបបទស្នើសុំ តាមរយៈតំណភ្ជាប់ chevening.org/apply រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២:០០ រសៀល (12pm GMT) ៕