**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួនប្រមាណ ៣.៥៣០ អង្គ/នាក់។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យរីកចម្រើនមកដល់បច្ចុប្បន្ន អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១) កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលបានផ្តល់ឱកាសឱ្យយើងឈប់ប្រយុទ្ធគ្នា ហើយរួមគ្នាកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេស លើវិស័យអប់រំដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស ។ ទី២) ដោយសារការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលសំដៅដល់លទ្ធភាពនៅក្នុងការបង់ថ្លៃសិក្សារបស់និស្សិត ក្រៅពីនិស្សិតជាប់អាហារូបករណ៍ ពោលគឺបើសិនប្រជាពលរដ្ឋមិនមានជីវភាពល្អប្រសើរក៏មិនអាចឱ្យកូនបន្តការសិក្សាដល់កម្រិតឧត្តមសិក្សាបានទ្បើយ ។ ចំណុចទី៣) ភាពទូលំទូលាយក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ដោយសារគោលនយោបាយនៃការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកអភិវឌ្ឍលើវិស័យអប់រំ ដោយមានការបង្តើតសកលវិទ្យាល័យឯកជនជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសសម្បូរបែបសម្រាប់យុវជនក្នុងការជ្រើសរើសមហាវិទ្យាល័យដែលពួកគេចង់រៀន ។ ហើយការបើកចំហឱ្យវិស័យឯកជនបានចូលរួមនេះទៀតសោត ក៏បានឆ្លើយតបទៅនឹងកំណើនសិស្សបញ្ចប់កម្រិតទុតិយភូមិប្រមាណ ២០ម៉ឺននាក់ក្នុង ១ឆ្នាំ ។លើសពីនេះ ក៏ជាការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសអប់រំ ជាមួយដៃគូរនានារបស់ខ្លួននៅក្រៅប្រទេស។

សម្តេចធិបតី បានលើកផងដែរថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេស អាណត្តិទី៧ នៃរដ្ឋសភា បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ហើយបានចំណាយថវិកា យ៉ាងច្រើនលើវិស័យនេះ ជាក់ស្តែង នៅក្នុងឆ្នាំ២០២០ បានចំណាយថវិកាជាតិប្រមាណជាង ៧៨២ លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២៤ នេះ ត្រូវបានដំឡើងដល់ជាង ៩១១ លានដុល្លារ ក្នុងគោលដៅធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធ បៀវត្សគ្រូបង្រៀន និងកិច្ចការសំខាន់ៗជាច្រើនទៀតក្នុងវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធនលើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី បានបញ្ជាក់សារជាថ្មីជូនដល់ប្រជាពលដ្ឋ អំពីការប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ គឺដើម្បីការឯកភាពជាតិ ។

សម្តេចបានបញ្ជាក់ថា គោលដៅចម្បងនៃ (CLV-DTA) គឺការអភិវឌ្ឍតំបន់ប៉ែកឦសានរបស់កម្ពុជាឱ្យខេត្តនៅដាច់ស្រយាលមានភាពរីកចម្រើន ហើយទោះបីកិច្ចសហប្រតិបត្តិការនេះបានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍខេត្តទាំង ៤ នៅតែបន្ត ជាមួយការធានាយ៉ាងម៉ឺងម៉ាត់ចំពោះការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង