**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ខេត្តសៀមរាបជាខេត្តទី១០ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តសៀមរាបជាខេត្តទី១០ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ភ្ញៀវជាតិ និងអន្តរជាតិ អង្គការដៃគូរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ២.០០០នាក់។

ជាកិច្ចចាប់ផ្តើមលោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានធ្វើរបាយការសង្ខេបស្តីពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងដើម្បីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាបទាំងមូួល រហូតទទួលបានជ័យលាភីដូចពេលនេះ។ បន្ទាប់មកលោក ហង់ហ៊ី ប៊ុណ្ណា តំណាងអង្គការភ្លែនអន្ដរជាតិ បានអានរបាយការណ៍ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ និងចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍បង ក៏ដូចជារដ្ឋបាលខេត្តក្នុងការសម្រេចបានជោគជ័យតាមផែនការ និងប្តេជ្ញាក្នុងការប្រែក្លាយខេត្តផ្សេងទៀតដែលមិនទាន់ទទួលបាន ODF ឲ្យទទួលបានក្នុងពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានលើកឡើងពីសមិទ្ធផល ជោគជ័យដ៏ត្រចះត្រចង់ ក្រោមការបន្តវេនដឹកនាំប្រទេសដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមតដ្ឋមន្រ្ដី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានដាក់ចេញនូវគោលដៅអាទិភាពចំនួន៤ ដោយក្នុងនោះការលើកកម្ពស់អនាម័យ និងទឹកស្អាតជនបទ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធដែលប្រឹងប្រែងសម្រេចបានខេត្តសៀមរាបជាខេត្តទី១០ដែលបានទទួលជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាលនាពេលនេះ។

គួរបញ្ជាក់ជូនផងដែរថា ខេត្តសៀមរាបជាខេត្តជ័យលេភីទី១០ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី ហើយក្នុងឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឲ្យបានខេត្តចំនួន ៣ទៀត ជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល ដែលរួមមាន ខេត្តត្បូងឃ្មុំ តាកែវ និងខេត្តស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង