**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប.ស.ស. បើកប្រជុំដើម្បីពង្រឹងលក្ខខណ្ឌ បែបបទ និងនីតិវិធីសំខាន់ៗ ជាមួយមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំជាមួយមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. សរុបចំនួន ១៥៥មន្ទីរពេទ្យ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយវឌ្ឍនភាពអំពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះកិច្ចព្រមព្រៀង គុណភាព នៃការផ្តល់សេវាសុខាភិបាល និងការត្រួតពិនិត្យ តាមដានការស្នើសុំទូទាត់ថ្លៃសេវាព្យាបាល នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានស្នើដល់ លោក លោកស្រី នៃអង្គប្រជុំ តំណាងឱ្យមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ សូមជួយផ្ដល់ជាធាតុចូល និងលើកបញ្ហាប្រឈមដែលកើតមានឡើងនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ កាន់តែងាយស្រួល ឆាប់រហ័សជាងមុន ជាពិសេសត្រូវឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដៃគូទាំងអស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងតាមដានឯកសារ ហើយទន្ទឹមនេះ មូលដ្ឋានសុខាភិបាលដៃគូ ត្រូវអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងឱ្យបានល្អ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា កន្លងមកមូលដ្ឋានសុខាភិបាល ពុំអាចធ្វើការតាមដាន ការចុះកិច្ចព្រមព្រៀង ឬការទូទាត់ថ្លៃសេវាព្យាបាលរបស់ខ្លួនបានឡើយ។ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំនេះ តំណាងមូលដ្ឋានសុខាភិបាល នឹងអាចតាមដានឯកសាររបស់ខ្លួនបានតាមរយៈប្រព័ន្ធតាមដានឯកសារ (Tracking System)។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្ដថា នៅពេលដែលប្រព័ន្ធកាន់តែងាយស្រួល ការទូទាត់កាន់តែឆាប់រហ័ស មូលដ្ឋានសុខាភិបាលក៏ត្រូវពង្រឹងបន្ថែមការផ្ដល់សេវារបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយគុណភាព សំដៅធ្វើយ៉ាងណាឱ្យការផ្ដល់សេវាកាន់តែល្អ ជៀសវាងបង្កឱ្យមានភាពមិនប្រក្រតីណាមួយកើតមានឡើង៕

អត្ថបទដែលជាប់ទាក់ទង