ឯកឧត្តម សរ សុពុត្រា ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារចំពោះមរណភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ផ្ញើសាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
នៅក្នុងសាររំលែកទុក្ខមានខ្លឹមសារដូចខាងក្រោម៖
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចំពោះដំណឹងនៃការបាត់បង់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ដូចជាការបាត់បង់នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលមួយជីវិតរបស់លោក បានលះបង់កម្លាំងកាយចិត្តបម្រើប្រទេសជាតិ និងប្រជាជនដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទឹកចិត្ត ក្រៀមក្រំពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។សូមទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំ អំពីយើងខ្ញុំទាំងអស់គ្នា៕