**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី នៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី៣ នៅក្នុងតំបន់អាស៊ី របស់វេទិកាដឹកជញ្ជូនអន្តរជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី នៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី៣ នៅក្នុងតំបន់អាស៊ី របស់វេទិកាដឹកជញ្ជូនអន្តរជាតិ (Minister’s Roundtable at the 3rd ITF Regional High-level Dialogue for Asia) ដែលរៀបចំឡើងដោយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum)។ កិច្ចប្រជុំតុមូលនេះមានការចូលរួមពីបណ្តាប្រទេសនៅអាស៊ី ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការអន្តរជាតិសំខាន់ៗ ដែលមានជំនាញនៅក្នុងផ្នែកដឹកជញ្ជូន។

កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់វេទិកាដល់រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំពិភាក្សាគ្នាដោយចំហរ និងប្រកបដោយន័យស្ថាបនា នូវប្រធានបទដែលទាក់ទងនឹងការដឹកជញ្ជូន ដែលមានភាពប្រទាក់ក្រឡាគ្នាទៅនឹងវិស័យគន្លឹះផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានជម្រាបជូនកិច្ចប្រជុំ អំពីភាពចាំបាច់ក្នុងធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនជាមួយនឹងវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ថាមពល សុខាភិបាល និងការរៀបចំផែនការទីក្រុង ដើម្បីឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងនៃវិស័យទាំងនោះ។

ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍នៅកម្ពុជា អំពីការពង្រឹងប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក និងពង្រីកបណ្តាញផ្លូវថ្នល់។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកប្រកបដោយចីរភាព ទាមទារឱ្យមានដំណោះស្រាយរួមមួយជាលក្ខណៈប្រព័ន្ធ ទាំងក្នុងក្របខណ្ឌនៃប្រទេសនីមួយៗ ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ព្រមទាំងឆន្ទៈមុតស្រួចរបស់ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ ក្នុងការជំរុញការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន និងឡូជីស្ទីក ៕

អត្ថបទដែលជាប់ទាក់ទង