រយៈពេល១០ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុសលប្រកប ដោយសេចក្តីជ្រះថ្លានិងសុខសុវត្ថិភាព ក្នុងមូលដ្ឋានទូទាំងខេត្តបាត់ដំបង
ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤ នេះមានរយៈពេល១០ ថ្ងៃហើយដែលប្រជាពលរដ្ឋខ្មែរមានជំនឿនិងប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាបានអញ្ជើញទៅកាន់ទីអារាមនានាទាំងទីជិតឬទីឆ្ងាយទាំងពេលថ្ងៃនិងពេលយប់តាមគោលបំណងនិងសទ្ធាជ្រះថ្លារៀងៗខ្លួន។
នាអំឡុងពេល១០ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនេះបង ប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុស លប្រកបដោយសេចក្តីសុខសុវត្ថិភាព នៅគ្រប់ទីកន្លែ ងទូទាំងខេត្តបាត់ដំបង។ ទិដ្ឋភាពនេះគឺបានមកដោយ ការការខិតខំបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមផែនការ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១២ ខែ កញ្ញាឆ្នាំ ២០២៤ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិ ភាពសង្គម ជូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ក្នុងនោះកងកម្លាំងនគរបាលបានសហការជាមួយកងប្រជាការពារ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធនៅទីនោះនិងមានចំណែកនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋផងទើបទទួលបាននូវសន្តិសុខសុវត្ថិភាពល្អបែបនេះ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យធំគឺថ្ងៃភ្ជុំបិណ្ឌនឹងចូលមកដល់ហើយ ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំ ណើរទៅកាន់ទីជិត ឬទីឆ្ងាយក្នុងឱកាសនេះ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង និងសូមពិនិត្យជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិ ភាពលំនៅដ្ឋានរបស់បងប្អូនមុនពេលចាកចេញហើយ សមត្ថកិច្ចនគរបាលនៅតែបន្តធ្វើសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋទៅតាមភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ករណីមានបញ្ហាអសន្តិសុខណាមួយសូមមេត្តាធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ របស់នគរបាលដែលបានផ្សព្វផ្សាយជូនជាប់ជាប្រចាំក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន៕